ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងមួយក្រុមយកដុំថ្មគប់ទៅលើកម្លាំងកងរាជអាវុធហត្ថម្នាក់​របួសចំដៃស្ដាំ ដាច់សាច់ចេញឈាម

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ០០:១៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ១៣រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះយាយណនស្ថិតនៅភូមិអូររអិល  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  មានករណីក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកម្លាំងកងរាជអាវុធហត្ថប្រចាំភូមិផ្សារព្រំម្នាក់ រងរបួសចំដៃស្ដាំ បណ្ដាលឲ្យដាច់សាច់ចេញឈាម ។
ក្រោយពីធ្វើសកម្មភាពរួចក្មេងទំនើងទាំងនោះ ក៏បានជិះម៉ូតូគេចខ្លួនហើយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់បានសហការជាមួយកម្លាំងអន្តរាគមន៍ ប៉ូលិសនៃស្នងការខេត្ត និងប៉េអឹមប្រចាំភូមិផ្សារព្រំចុះស្វែងរក ក៏បានជួបបក្សពួករបស់ក្មេងទំនើងម្នាក់កំពុងធ្វើដំណើរ នៅចំណុចក្បែរកន្លែងកើតហេតុ ហើយក៏ហៅមកសាកសួរទើបដឹងអំពីអត្តសញ្ញាណរបស់ក្មេងទំនើងទាំងនោះ ។
ជនសង្ស័យទី១​ ឈ្មោះ​ ច្រិះ វណ្ណា ភេទ​ប្រុស អាយុ​១៩ ឆ្នាំ​ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិ ថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការទៅតាមច្បាប់ ៕ ស សារ៉េត

ចែករំលែក៖