ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញ្ញៀនបង្ក្រាបទីតាំងភោជនីយដ្ឋានរាត្រីភ្នំពេញ ឃាត់ខ្លួនប្រុសស្រី៤០នាក់

ចែករំលែក៖

ភ្នំពេញ៖ ប្រត្តិបត្តិការយ៉ាងក្តៅរបស់សមត្ថកិច្ចខាងមន្ទីរប្រឆាំងគ្រឿងញ្ញៀនក៨ សហការគ្នាជាមួយកម្លាំងមន្ទីរប្រឆាំងគ្ថឿងញ្ញៀនក១១ ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួនសរុបទាំងអស់៤០នាក់ ដែលជាអ្នកប្រើប្រាស់សារធាត់ញៀន (ថ្នាំគ្រវី) ។
កិច្ចប្រត្តិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២៤២ កែងផ្លូវលេខ១០៥នៅចំណុចភោជនីយដ្ឋានរាត្រីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
តាមប្រភពបានឲ្យដឹងថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤០នាក់  ដកហូតម៉ូតូ១០គ្រឿង បញ្ជូនមកកាន់អគ្គសង្នការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី  ៕ធឿនព្រែកជ័យ

ចែករំលែក៖