ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់មានជំងឺសសៃប្រសាទលង់ទឹកស្ទឹងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់មានជំងឺសសៃប្រសាទ លង់ទឹកស្ទឹងស្លាប់ ដឹងដល់សមត្ថកិច្ចនៅម៉ោង ១០និង៤០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចតំបន់អន្លង់ត្រាច ក្នុងភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ាន ភាក់ ភេទស្រី អាយុ៣៨ឆ្នាំ ភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសា ទបល្ល័ង្ក ខេត្តកំពង់ធំ* (ជាមនុស្សមានជំងឺប្រចាំកាយ សសៃប្រសាទ) ។
តាមការបំភ្លឺរបស់ ឈ្មោះ សួរ ណេត ភេទស្រី អាយុ ២៨ឆ្នាំនៅភូមិឃុំជាមួយគ្នា (ត្រូវជាក្មួយ)បានបំភ្លឺថា នៅថ្ងៃទី២៧ ខែកក្កដា ២០១៩ វេលាម៉ោងប្រហែល១១.២០ នាទីជនរងគ្រោះបានមកបបួលគាត់ទៅដកស្មៅថ្នក់ទឹកដើម្បីយកមកលក់ នៅចំណុចតំបន់អន្លង់ត្រាច ខាងកើតភូមិក្រយាជើង ចំងាយប្រហែល១៥០០ម ទៅដល់បានជួបឈ្មោះ យាយ អ៊ា និងឈ្មោះ មីង ខែ ជាអ្នកភូមិជាមួយ កំពុងដើររកដកស្មៅនៅតំបន់នោះ ដែរ ក៏អង្គុយជជែកគ្នាលេងបានមួយសន្ទុះក៏បំបែកគ្នាទៅរកដកស្មៅរៀងៗខ្លួន លុះដល់ដល់ម៉ោងប្រហែល១៣និង៤០នាទីនាងខ្ញុំបានស្រែកហៅមីង ភាក់ ឲ្យមកហូបបាយព្រោះគាត់ផ្ញើម្ហូបនៅ និងខ្ញុំ តែមិនលឺសម្លេងតបវិញសោះ នាងខ្ញុំក៏ស្រែកហៅ យាយ អ៊ា និងមីង ខែ ពួកគាត់ក៏ឆ្លើយ ហើយគាត់បានសួរថា៖ ឃើញមីង ភាក់ អត់? ពួកគាត់បានតបវិញថា អត់ឃើញទេ! បន្ទាប់មកក៏នាំគ្នាដើររក ស្រាប់តែឃើញស្បែកជើងឈ្មោះ ភាក់ នៅលើច្រាំងក្បែរមាត់ស្ទឹង តែមិនឃើញមនុស្សទេ ពួកគាត់ក៏នាំគ្នាដើររកតាមព្រៃមាត់ស្ទឹង និងតាមចំការស្វាយ ចន្ទី រកក្បែរៗនោះ តែរកមិនឃើញ ក៏ត្រឡប់មកភូមិហើយប្រាប់បងប្អូនក្នុងភូមិឲ្យជួយរក និងចុះរាវរកក្នុងស្ទឹង នៅតែរកមិនឃើញ លុះដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០និង៣០ នាទីទើបប្រទះ ឃើញសាក សពអណ្ដែតទឹកស្ទឹងនៅចំណុចភូមិក្រ យា ត្បូង ឃុំក្រយា មិនដឹងស្លាប់ពីពេលណានោះទេ ។
ក្រោយទទួលព័ត៌មានកម្លាំងប៉ុស្ដិ៍នគរបាលឃុំក្រយា និងអាជ្ញា ធរភូមិបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព មិនឃើញមានស្លាក ស្នាមអ្វីទេ រួចការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។
មូលហេតុ ចុះឆ្លងទឹកស្ទឹង ទឹកជ្រៅផុតដៃ ផុតជើងបណ្តាលឱយលង់ស្លាប់ ។ បច្ចុប្បន្នសាកសព បានប្រគល់ជូនក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

ចែករំលែក៖