ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថចាប់រថយន្ត និងគោយន្តកន្រ្តៃដឹកឈើប្រគល់ឲ្យមេព្រៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ បន្តបង្រ្កាបរថយន្ដ និងគោយន្តកន្រ្តៃដឹកឈើ សង្ស័យគ្មានលិខិតអនុញ្ញាត ប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការបន្តជាក្រោយ ។

ប្រតិបត្តិការខាងលើធ្វើឡើងនាល្ងាចថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើឃាត់ខ្លួនរថយន្ដ ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A 0726 ដែលមានផ្ទុកផលអនុផលព្រៃឈើ(អុស)ចំនួន ១០.០០៨ស្ទែ ដែលកំពុងសកម្មភាពជាក់ស្ដែង ។

ប្រភពរាយការណ៍ខាងលើបន្តទៀតថា ក្នុងនោះកម្លាំងបន្តឃាត់ចាប់គោយន្តកន្រ្តៃចំនួន ៤គ្រឿងផងដែរ ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើមូលចំនួន ៤១ដើម វត្ថុតាងមធ្យោបាយរថយន្ដ ១គ្រឿង និងគោយន្តកន្រ្តៃចំនួន ៤គ្រឿង មានផ្ទុកផលអនុផលព្រៃឈើ(អុស) និងឈើមូល ប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើផ្នែកក្រគរ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធីជាក្រោយ ៕ បុឹម ពិន


ចែករំលែក៖