ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិរៀបជើងព្រួលទប់ស្កាត់គ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ៖ កងយោធពលខេមភូមិន្ទ(ខ.ភ.ម) ជាសេនាធិការធានាប្រសិទ្ធភាពការងារ កើតឡើងដោយចៃដន្យ និងបន្ទាន់ភ្លាមៗ ដូចជាគ្រោះរលំអគារកាលពីថ្ងៃទី ២២ ខែមិថុនា នៅខេត្ត ព្រះសីហនុ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុបង្កឲ្យមានមនុស្សស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាដើម ។

នាយឧត្តមសេនីយ៍ មឹុង សំផន ថ្លែងដូច្នេះក្នុងអង្គប្រជុំក្រុមការ ងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ កាលពីរសៀលថ្ងៃច័ន្ទ ៥កើត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែ សីហា ឆ្នាំ២០១ ៩ នៅសាលប្រជុំក្រសួងការពារជាតិ ។

ក្នុងនោះក៏មានការលើកឡើងពីសមាជិកអង្គប្រជុំ អំពីការប្រុង ប្រៀបរៀបចំហ្វឹកហ្វឺនរបស់កងឯកភាពនានា ដែលពាក់ព័ន្ធនឹងការជួយសង្គ្រោះគ្រោះមហន្តរាយ ដល់បណ្តាកងឯកភាពនានា ដូចជាកងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆត្រយោងលេខ ៩១១ បញ្ជាការដ្ឋាន កងទ័ពជើងទឹក បញ្ជាការដ្ឋាន កងទ័ពជើងគោក សុទ្ធតែបានប្រុងប្រៀបហ្វឹកហាត់ និងត្រៀម លក្ខណៈសព្វបែបយ៉ាង មានសម្ភារសម្រាប់ហ្វឺកហ្វឺន និងជួយស ង្គ្រោះគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ ។

មានដូចជាការលិចនាវា ធ្លាក់យន្តហោះ រលំបាក់អគារ និងគ្រោះធម្មជាតិនានាដែលអាចកើតមានឡើងគ្រប់វិនាទី ដែលគ្មាននរណាស្មានដល់ ។ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល លើកឡើងបន្តទៀតថា: មិនត្រឹមតែសង្គ្រោះក្នុងប្រទេស យើងក៏បានត្រៀមសហការគ្នាជាមួយប្រទេសភូមិផងរបងជាមួយ​ មាន វៀតណាម-ឡាវ-ថៃ ពិសេសចុងឆ្នាំនេះយើងត្រៀមរៀបចំ សមយុទ្ធសង្គ្រោះគ្រោះ មហន្តរាយមួយនៅតំបន់ព្រំដែនខេត្តស្វាយរៀងមានលក្ខណៈទ្រងទ្រាយធំមិនធ្លាប់ដែលមានក្នុងរយះពេលកន្លងមកទេ ។ ដូច្នេះយើង និងរៀបចំគ្រប់ហេដ្ឋារចនា ចាត់តាំងឲ្យបានសម ស្របទាន់ពេលវេលាផងដែរ ៕ សុខដុម


ចែករំលែក៖