ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តត្បូងឃ្មុំ ប្រកាសជូនរង្វាន់ចំនួន៥០០ដុល្លារ​ អំពីអត្តសញ្ញាណលាក់ខ្លួនជនត្រូវចោទ ឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង​ ឈ្មោះ ឃាត វិចិត្រ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ មុខសញ្ញា២នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងតាមបណ្ដាខេត្តជាប់ព្រំប្រទល់​ នៅពេលនេះផែនការងារនគរបាល​ព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ សូមធ្វើការប្រកាស​ ស្វែងរកចាប់ខ្លួនជនត្រូវចោទឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងជនត្រូវចោទម្នាក់​ ទៀតឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ការប្រកាសតាមចាប់ខ្លួនជនទាំង២នាក់នេះ​ ពាក់​ព័ន្ធ​ពីបទ​លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ​ ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ និងតាមដីកាលេខៈ ៤៣៥ ដ.ច.ន និងលេខៈ ៤៣៦ ដ.ច.ន ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី​ ភ្នំពេញ ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​ថែមទាំង​ប្រកាសជូន​ រង្វាន់​លើកទឹកចិត្ត​ ប្រសិនបើបងប្អូនស្គាល់អត្តសញ្ញាណជនត្រូវចោទខាងលើ ឬស្គាល់ពីកន្លែងលាក់ខ្លួន សូមធ្វើការទំនាក់ទំនងលោកស្នងការរងដោយផ្ទាល់តាមរយៈទូរសព្ទលេខៈ ០៨៨ ៨៩៤៥ ៩៣៥, ០១២ ៩៤៥ ៩៣៥ រហូតឈានដល់ការចាប់ខ្លួន ផែនការងារនគរបាលខេត្តត្បូងឃ្មុំ នឹងជូនរង្វាន់ចំនួន៥០០ដុល្លា​រ​ ៕​ វណ្ណៈ


ចែករំលែក៖