ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ឃើញស្រ្តីកំពុងតែកាន់ទូរស័ព្ទនៅលើផ្ទះ រត់ឡើងទៅឆក់ ត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្រ្តី ម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋស្រែកឲ្យសមត្ថកិច្ចនៅក្បែរនៅចាប់បានភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៧០១ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។

ជនសង្ស័យមានឈ្មោះ ផាន់ វិផា ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនរងគ្រោះឈ្មោះ ប៊ុន លាង ភេទស្រី អាយុ៤០ ឆ្នាំ ស្នាក់នៅផ្ទះលេខ៧០១ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។

ប្រភពព័ត៌មានពីស្រ្តីរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បាន កំពុងតែកាន់ទូរស័ព្ទនៅលើផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា c125 ពណ៌ស្លាកលេខសៀមរាប1C3955 បានរត់ឡើងទៅលើផ្ទះរួចឆក់យកទូរស័ព្ទដៃពីរូបគាត់ទើបផ្អើលដល់ប្រជាពលរដ្នសមត្ថកិច្ចនៅក្បែរនោះក្របួចជាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្តិ៍បឹងកេងកង៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ សរស្មី


ចែករំលែក៖