ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនដូចហោះ ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ លើស្ពានអាកាស៥មករា បាក់អស់បីផ្ទាំងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងនារីរូបស្រស់ ពីរនាក់ទៀតបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូវផ្លូវលើស្ពានអាកាស៥មករា បាក់អស់៣ផ្ទាំង ចំណែករថយន្តបង្កដាច់កង់ខាងមុខទៅលែងរួច និងបណ្តាលឲ្យបុរសជាអ្នកបើករបរងបួសធ្ងន់ ចំណែកអ្នករួមដើណើរជានារីពីរនាក់រងរបួសស្រាល ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានអាកាស៥មករាខាងកើត តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងនារីរូបស្រស់ពីនាក់ទៀតបើករថយន្តតូយ៉ាតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AL-7284ធ្វើដំណើរទិសដៅពីកើតទៅលិចឡើងលើស្ពានលឿនដូចហោះខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវបាក់អស់បីកង់រថយន្តបង្កខ្ទេចមួយចំហៀងខាងមុខខាងឆ្វេង និងដាក់កង់ម្ខាងទៅមុខទៅលែងរួច ។ ចំណែកបុរសជាអ្នកបើកបរបោកផ្ទប់ និងដៃចង្កូតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗរីឯនារីរូបស្រស់ពីរនាក់រួមដំណើររងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖