ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ ចុះពីលើយន្តហោះឡើងជិះកង់បី ត្រូវជនសង្ស័យឆក់កាបូបស្ពាយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនគ្នា២នាក់ ទើបតែចុះពីលើយន្តហោះ ហើយបានឡើងជិះម៉ូតូកង់បី បំណងទៅរកសណ្ណាគារស្នាក់នៅ ស្រាប់តែត្រូវបានជនសង្ស័យជិះម៉ូតូមកឆក់កាបូបស្ពាយចំហៀងបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខស្តុបព្រលានថ្មី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាជនជាតិចិន ចំណែកសម្ភារបាត់បង បើតាមកាយវិការ ជនរងគ្រោះ បាត់លុយ លិខិតឆ្លងដែន និងឯកសារផ្សេងៗ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិចិន ២នាក់ ជិះម៉ូតូកង់បី ទើបចេញពីក្នុងព្រលានពោធិ៍ចិនតុងធ្វើដំណើរលើមហាវិថីសហព័ន្ធរុស្សី ពីលិចទៅកើត ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមកអែបខាងស្តាំម៉ូតូកង់បី ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីជនជាតិចិនម្នាក់ បានសម្រេច ជិះគេចខ្លួនទៅបាត់ ។

តាមកាយវិការបស់ជនរងគ្រោះ ព្រោះមិនអាចទំនាក់ទំនង ភាសារកើត ជនរងគ្រោះបង្ហាញ ថាខ្លួនទើបតែចុះពីលើយន្តហោះ ជិះម៉ូតូកង់បី ទៅរកផ្ទះសំណាក់ គ្រាន់តែម៉ូតូកង់បី បត់ឡើងមាហាវិថីសហព័ន្ធរុស្សី ស្រាប់តែជនសង្ស័យ ឆក់យកកាបូបស្ពាយចំហៀងទៅបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ សាកសួរ ពិនិត្យដល់ចំណុចកើតហេតុ រួចនាំជនរងគ្រោះទៅប៉ុស្តិ៍កាកាប២ ដើម្បីដាក់ពាក្យបណ្តឹងងាយស្រួលនគរបាលស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕សុខាសែនជ័យ​


ចែករំលែក៖