ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់តាំងខ្លួនជាមន្ត្រីរាជការ យកឈ្មោះថ្នាក់ដឹកនាំ មកប្រើល្បិចក្នុងរូបភាពជ្រើសរើស ចូលក្របខ័ណ្ឌនគរបាលជាតិ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្រោយពីទទួលបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើន ខណៈស្ត្រីរូបនោះ តាំងអួតខ្លួនជាមន្ត្រីរាជការ យកឈ្មោះថ្នាក់ដឹកនាំ មកប្រើល្បិចក្នុងរូបភាពជ្រើសរើស ចូលក្របខ័ណ្ឌនគរបាលជាតិ ហើយទាមទារ ឲ្យបង់លុយក្នុងម្នាក់ៗ ២៥០០ដុល្លារ ទៅ៣៥០០ដុល្លារ យកទៅរត់ការចូលក្របខ័ណ្ឌប៉ូលិស តែផ្ទុយទៅវិញជាល្បិតបោក ប្រាស់ បានលុយដើរសុីចាយ ហឺហារ តាំងខ្លួនដូចជំទាវ អស្ចារ្យ ធាតុពិត មុខរបរមិនពិតប្រាកដ ។

ការឃាត់ខ្លួននេះបានធ្វើឡើងល្ថាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅផ្នែកជំនាញអធិការ ដ្ឋានខណ្ឌពោធិសែនជ័យ ក្រោយពីចូលទៅបំភ្លឺ និងសារភាពនូវទង្វើររបស់ខ្លួន គ្មានលុយសង ប៉ូលិសឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ។

ស្ដ្រីជាជនសង្ស័យមានឈ្មោះ ឈាង ផល្លា ហៅពៅ អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៧ ផ្លូវ១២៣ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ជាច្រើននាក់ តែអ្វីទទួលបានឃើញមកដាក់ពាក្យបណ្តឹងប្តឹងចោទស្ត្រីខាងលើ មានចំនួន៨នាក់ ហើយក្នុងម្នាក់ៗ អស់លុយពី២៥០០ដុល្លារ ទៅ ៣៥០០ដុល្លារ ។

តាមជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលទៅសមត្ថកិច្ចម្នាក់ៗ ប្តឹងចោទប្រកាន់ទៅលើ ស្ត្រីសង្ស័យឈ្មោះ ឈាង ផល្លា ហៅពៅ ពីបទ ឆបោកលុយ ក្នុងរូបភាពស្គាល់យកឈ្មោះថ្នាក់ដឹកនាំ មកជ្រើសរើសចូលបម្រើការងារក្របខ័ណ្ឌនគរបាលជាតិធាតុពិតសូម្បីតែខ្លួនឯងគ្មានការងារធ្វើផង រាប់ពាន់ មុឺនដុល្លា ដែលស្ត្រីសង្ស័យ ឆបោក ។

បច្ចុប្បន្នស្ត្រីសង្ស័យ ក្រោយចូលខ្លួនបំភ្លឺ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ និងសារភាពនូវទង្វើររបស់ខ្លួន គ្មានលទ្ធភាពសងលុយទៅជនរងគ្រោះ សមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖