ខេត្តកំពង់ធំ៖ យុវជនកំហូចម្នាក់ធ្វើសកម្មភាពលួចទូរស័ព្ទ និងប្រាក់មួយចំនួន ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង 12 យប់ ថ្ងៃទី 20 ខែសីហា ឆ្នាំ 2019 នៅចំណុចក្នុងមន្ទីរពេទ្យខេត្តកំពង់ធំនៅភូមិទី 7 សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះយ៉ាន ចំណាប់ ភេទប្រុសអាយុ 19 ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបន្ដថាជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅថ្ងៃទី 21 ខែសីហា ឆ្នាំ 2019 វត្ថុតាងដែលបានចាប់យកមាន៖ ទូរស័ព្ទ01គ្រឿងម៉ាកអូប៉ូ ពណ៌សលាយទឹកប្រាក់ គុណភាព (បែកខូចប្រើមិនកើត) ដោយសារជនសង្ស័យបោកបំបែកចោល ។
មូលហេតុគ្មានប្រាក់ចង់បានទូរស័ព្ទប្រើ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសួរនាំនៅស្នងការនគបាលខេត្ត និងចងក្រងសំណុំរឿងបញ្ជូនបន្ដ ៕ ប៊ុនរិទ្ធី