ក្រោយប្រទេសមហាអំណាច យោធាទាំងពីរ សម្រេចដកខ្លួនចេញពីសន្ធីសញ្ញាអាវុធបមរាណូ INF ក៏បានចាប់ផ្តើមបង្ហាញអាវុធទំនើបៗ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ ពិភពលោកទាំងមូល ។ កន្លងមក អាមេរិកបានសាកល្បង មីស៊ីល ដែលបាហាមប្រាមនៅក្នុងINF ហើយពេលនេះរុស្ស៊ីក៏បានធ្វើសមយុទ្ធបាញ់មីស៊ីលជាច្រើន គ្រាប់ បង្ហាញពីសមត្ថភាពយោធា ។
សកម្មភាពរបស់មហាអំណាចទាំងពីរ គឺជាសញ្ញានៃដំណើរឆ្ពោះទៅរកសង្គ្រាមត្រជាក់សារជាថ្មី ក៏ដូចជាការប្រកួតប្រជែង អាវុធបរមាណូនៅលើពិភពលោក ។ សកម្មភាពខាងលើ អាចបង្កឲ្យពិភពលោកគ្រោះថ្នាក់ ជាមិនខាន់ ។
នៅពេលនេះ ក្រោយអាមេរិកបង្ហាញសាច់ដុំ រុស្ស៊ីក៏ចាប់ផ្តើមបង្ហាញដូចគ្នា តាមរយ សមយុទ្ធទ្រង់ទ្រាយធំរបស់កម្លាំងទាហានរុស្ស៊ី បានចាប់ផ្តើមឡើង នៅតំបន់ភាគខាងត្បូង នៃប្រទេសរុស្ស៊ី ដែលបំពាក់ទៅដោយប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើបថែមទៀតផង ។ នៅក្នុងការធ្វើសមយុទ្ធនេះ រុស្ស៊ីបានបាញ់មីស៊ីល ជាង៣០០ដើមផងដែរ ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា សមយុទ្ធរបស់កម្លាំងទាហានអាកាស និងកាំជ្រួចមីស៊ីល ការពារដែនអាកាស ដូចជា S-300 សហការជាមួយប្រព័ន្ធមីស៊ីល Pantsir-S, Tunguska, SAM Strela-10, Tor និង Osa ។
កាំជ្រួចមីស៊ីល បានវាយប្រហារគោលដៅ នៅលើដែនអាកាស ជាង៣០០ដើម ដោយបាញ់ទៅលើគោលដៅដែលបានកំណត់ទុក ។ ក្រៅពីនេះ នៅមានយន្តហោះចម្បាំង ជាង១០០គ្រឿង ក៏ចូលយកមកធ្វើសមយុទ្ធ ទប់ស្កាត់ការវាយប្រហារ ដោយរ៉ុក្កែតពីសត្រូវ ។
កម្លាំងទាហានរុស្ស៊ី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន តែងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំ បាញ់គ្រាប់ពិតបែបនេះ ។ លោក ពូទីន ធ្លាប់បានប្រកាសថា ប្រទេសខ្លាំង និងរឹងមាំបំផុត លុះត្រាតែមានកម្លាំងទាហានរឹងមាំ និងត្រៀមលក្ខណៈជានិច្ច នៅក្នុងការធ្វើសង្គ្រាម ។
ការធ្វើសមយុទ្ធបាញ់មីស៊ីលរបស់រុស្ស៊ី បានកើតឡើង ស្របពេលអាមេរិក និងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ INF ដែលបានចុះកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ។ ដោយឡែកអាមេរិកវិញ បន្ទាប់ពីដកខ្លួនចេញពី INF ក៏បានចាប់ផ្តើមបាញ់សាកល្បងមីស៊ីល ដែលបានហាមប្រាម កាលពីពេលកន្លងមក ទើបបង្កឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីសង្គ្រាមទ្រង់ទ្រាយធំ កើតឡើងសាជាថ្មី ។
គួរបញ្ជាក់ថា សំណើខាងលើរបស់ចិន និងរុស្ស៊ី ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយ សហរដ្ឋអាមេរិកអះអាងថាខ្លួនបានធ្វើតេស្ដមីស៊ីលថ្មីមួយ ដែលបានវាយប្រហារចំគោលដៅយ៉ាង ល្អឥតខ្ចោះនៅចំងាយ៥០០គីឡូម៉ែត្រ ហើយនេះគឺជាការបាញ់សាកល្បងមីស៊ីលជាលើកដំបូង បំផុតចាប់តាំងពីសហរដ្ឋអាមេរិក និងរុស្ស៊ីដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីថ្ងៃទី២ ខែសីហាមក ។
ដោយឡែក នៅពេលត្រូវបានសាកសួរថាតើការធ្វើតេស្ដមីស៊ីលនេះ គឺជាសារផ្ញើជូនរុស្ស៊ី ចិន ឬកូរ៉េខាងជើង រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បាននិយាយចំៗតែម្ដង ថាវាគឺជាសារមួយផ្ញើជូនទីក្រុងប៉េកាំង ។
ប៉ុន្តែទន្ទឹមគ្នានោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ផងដែរថា មានបំណងដាក់ពង្រាយមីស៊ីលនៅក្នុងប្រទេសរ៉ូមានី និងប៉ូឡូញ ហើយនេះគឺជា សេណារីយ៉ូមួយដែលរុស្ស៊ីចាំបាច់ត្រូវតែចាត់វិធានការឆ្លើយតប ។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ជាថ្មីថា ខ្លួនគ្មានផែនការដាក់ពង្រាយមីស៊ីលនៅអឺរ៉ុប ក្នុងពេល ភ្លាមៗនេះទេ។
នៅពេលនេះឯកអគ្គរដ្ឋទូតចិន ប្រចំានៅអង្គការសហប្រជាជាតិ បានបង្ហាញនូវការគាំទ្រដល់អាម៉េរិក និង រុស្ស៊ី ឲ្យបន្តរក្សានូវសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រជាថ្មី (New Start) តាមអ្វីដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងរួចហើយ ។ ប៉ុន្តែភាគីចិន បានប្រកាសថា ទីក្រុងប៉េកាំង និងមិនចូលរួម នៅក្នុងកិច្ចព្រមព្រៀង កាត់បន្ថយអាវុធខាងលើនោះឡើយ ។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ ចិនបានអំពាវនាវឲ្យអាមេរិក និងរុស្ស៊ី ខិតខំរក្សានូវសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រជាថ្មី (New Start) ក្រោយពេលប្រទេសទាំងពីរ បានបញ្ចប់សន្ធិសញ្ញាមិនរីសាយអាវុធបមរាណូ INF ។
ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ចិន និងមិនចូលរួម នៅក្នុងសន្ធិសញ្ញាអាវុធណាមួយជាមួយអាមេរិក និងរុស្ស៊ី នោះឡើយ ។ ជាមួយគ្នានេះដែរ ចិនបានថ្កោលទោសយ៉ាងខ្លាំងដល់អាម៉េរិក ចំពោះការដាក់ពង្រាយមីស៊ីល រយៈចម្ងាយមធ្យម នៅក្នុងតំបន់អាស៊ី ។
កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ បានធ្វើឡើងជាបន្ទាន់ តាមសំណើររបស់ចិន និងរុស្ស៊ី ក្រោយពេលអាមេរិកបានបាញ់សាកល្បងមិស៊ីល ដែលបានហាមប្រាម នៅក្នុងសន្ធិសញ្ញា INF ។ ប៉ុន្តែក្រោយពេលអាមេរិក ដកចេញខ្លួនចេញពីសន្ធិសញ្ញានេះ (INF) កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ អាមេរិកក៏បានចាប់ផ្តើមបាញ់សាកល្បងមីស៊ីល រយៈចម្ងាយមធ្យមជាលើកដំបូងរបស់ខ្លួន ។ សកម្មភាពទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា អាម៉េរិក ផលិតអាវុធមីស៊ីល ដែលបានហាមប្រាមនោះ ជាយូរណាស់មកហើយ៕