ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់មួយថ្ងៃល្បួងយកទៅរំលោភ ស្អែកឡើងជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖  ក្មេងស្រីអាយុទើប១៣ឆ្នាំម្នាក់ត្រូវបានយុវជនឡើងកលួងលោមឌុបនាំទៅរំលោភសេពសន្ថវៈរហូតបានសម្រេច កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅការដ្ឋានកាប់ជីកដីក្នុងភូមិបឹងគ្រើលសង្កាត់ឪឡោក ខណ្ឌកំបូល បែកធ្លាយរឿងអាណាព្យាបាលក្មេងស្រីប្តឹងប៉ូលិសចាប់ឃាត់ខ្លួនយុវជនខាងលើនាព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៩ នៅចំណុចកើតហេតុ ។

យុវជនជាប់ចោទមានឈ្មោះ សឿន ចាន់ថា ហៅម៉ោកអាយុ១៥ឆ្នាំ មុខរបរបើកអេស្កាវ៉ាទ័រកាប់ដីមានទីលំនៅភូមិត្រាំងកក់សង្កាត់ឪឡោកខណ្ឌកំបូលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ចំណែកក្មេងស្រីរងគ្រោះអាយុទើប១៣ឆ្នាំ ។

ផ្អែកតាមបណ្តឹងភាគីក្មេងស្រីរងគ្រោះនៅមុនពេលកើតហេតុកាលពីព្រលប់ថ្ងៃទី២៣ ខែសីហា យុវជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះឲ្យឡើងជិះម៉ូតូប្រាប់ថា ឌុបជូនដើរលេង តែត្រូវបានឌុបនាំយកទៅចំណុចការដ្ឋានកាប់ជីកដីត្រង់ចំណុចខាងលើដែលរូបគេចតគ្រឿងច្រកទុកហើយចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចរួចឌុបក្មេងស្រីទៅផ្ទះវិញ ក្រុមគ្រួសារក្មេងស្រីដឹងរឿងភ្លាមៗ នៅយប់ក្រោយកើតហេតុតែម្តង លុះដល់ព្រឹកថ្ងៃទី២៤ ខែសីហា​នេះ សមត្ថកិច្ចស្រាវជ្រាវចុះទៅតាមឃាត់ខ្លួនបានជនសង្ស័យនាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យតែម្តង ។

តាមសម្តីយុវជនជាប់ចោទបានឲ្យដឹងថា រូបគេស្គាល់ក្មេងស្រីខាងលើតាមទូរស័ព្ទកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លុះមកដល់ព្រលប់ថ្ងៃទី២៣ ខែសីហា ជិះម៉ូតូទៅបបួលនាងដល់ផ្ទះថា ដើរលេងជិះម៉ូតូឌុបនាងចូលដល់ព្រៃកន្លែងការដ្ឋានកាប់ដីចាប់រំលោភបានសម្រេចរួចឌុបនាងទៅផ្ទះវិញរហូតដល់ព្រឹកថ្ងៃទី២៤ ខែសីហានេះ ក្រុមគ្រួសារក្មេងស្រីដឹងប្តឹងប៉ូលិសចាប់ខ្លួន ។

យុវជនខាងលើក្រោយពីចាប់ខ្លួនបានតាមបណ្តឹងសមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យអនុវត្តន៍តាមនីតិវិធី៕ សុខាសែនជ័យ​


ចែករំលែក៖