ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរវល់យាមក្បួន ទុកម៉ូតូឆ្ងាយពីខ្លួនជនសង្ស័យលួច តែឃើញទាន់ចាប់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី២​ ខណ្ឌពោធិសែនជ័យ​ តែមិនបានសម្រេច ត្រូវបាននគរបាលឃាត់ជាប់វិញ ខណៈកម្លាំងកំពុងឈរយាមក្បូនថ្នាក់ដឹកនាំ​ នៅចំណុចសួនកុមារ​ លើមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

ជនសង្ស័យមាន ឈ្មោះ ម៉ាត​ ភារ៉ា​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មុនរបមិនពិតប្រាកដ ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានដាក់កម្លាំងការពារក្បូនថ្នាក់ដឹកនាំ​ ដោយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី២​ បានឈរយាមនៅចំណុចសួនកុមារ​ ហើយបានទុកម៉ូតូម៉ាកPCX ពណ៌​ ពាក់ស្លាកលេខ នគរបាល 1-9889 ក្បែរខ្លួន ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់បានដើរថ្មើជើងហើយសុំលុយនគរបាលផឹកកាហ្វេ​ រួចក៏សួរថាម៉ូតូនោះរបស់នរណា​ ? ភ្លាមនោះនគរបាលប្រាប់ថា​ ម៉ូតូរបស់ប៉ូលីស ។

ក្រោយមក ខណៈកម្លាំងកំពុងយាមក្បូនភ្លេចខ្លួនស្រាប់តែជនសង្ស័យលួចអូសចេញទៅ តែដោយសារពូរត់កង់បីឃើញទាន់ក៏ស្រែកឆោឡោឡើងចាប់ជាប់ភ្លាមៗតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននាំខ្លួនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី១​ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការតាមច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖