ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនី២នាក់ជិះម៉ូតូទៅធ្វើការ ចៃដន្យអាក្រក់រថយន្តបុកពីក្រោយស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មការិនីម្នាក់ស្លាប់គួអោយសង្វេគនិងម្នាក់ទៀតរងរបួសដោយសារករណីគួអោយរន្ធត់រវាងរថយន្តដឹកកម្មករបុកពីក្រោយ អ្នកជិះម៉ូតូពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រ១៤៧ និង១៤៨ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ ព្រំ គីមអាយុ២៤ឆ្នាំមុខរបរកម្មការរិនីរោងចក្រមានទីលំនៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាបខេត្តស្វាយរៀង និងអ្នករងរបួសស្រាលមានឈ្មោះសន សារឿន អាយុ១៩ឆ្នាំ មុខរបរកម្មការរិនីរោងចក្រមានទីលំនៅភូមិឃុំជាមួយគ្នា ខណៈបើកម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ស្លាកលេខកោះកុង១A.៧៧២០ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តដឹកកម្មករ មិនត្រូវបានស្គាល់ឈ្មោះនៅឡើយក្រោយបង្កហេតុបានបើកគេចខ្លួនទៅទិសខាងកើតបាត់ស្រមោល ។

បើតាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញនារី២នាក់បានជិះម៉ូតូ ក្នុងទិសដៅពីលិចទៅកើត នៅលើផ្លូវជាតិលេខ០១ ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកប្រភេទទេសចរ ពណ៌ផ្កាឈូកពាក់ស្លាកលេខ មិនស្គាល់ ធ្វើដំណើរពីលិចទៅកើតស្របគ្នាក៏បានបុកប៉ះនិងម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយនារីជិះពីមុខស្លាប់នឹងកន្លែង ម្នាក់ទៀតរងរបួសស្រាល ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហតុ នឹងប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃអង្គុញដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន​


ចែករំលែក៖