ខេត្តសៀមរាប៖ ស្រ្តីម្នាក់ឈឺពោះ ពេលដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ទៅសំរាលកូន តែមកដល់មន្ទីរពេទ្យផង សំរាលកូននៅតាមផ្លូវជាតិតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦:៣០ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ពេលដែលសម្រាលកូននោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងអ្នកធ្វើដំណើរដូចគ្នា ជួយសម្រាល បន្ទាប់ពីសម្រាលហើយត្រូវបានអាជ្ញាធរស្រុកប្រាសាទបាគង់ធ្វើការទំនាក់ទំនងទៅរថយន្តសង្គ្រោះ ជួយបញ្ជូនស្ត្រីនិងកូនខាងលើ ។
លោក ស៊ូប្លាតុង អភិបាលស្រុកប្រាសាទបាគង បានអោយដឹងថា ក្រោយពីទទួលព័ត៏មាន ពាក់ព័ទ្ធនិង ស្រ្ដីដែលសំរាលកូនតាមផ្លូវនេះគឺ បន្ទាប់ពីសម្រាលហើយ ភ្លាមៗ ខ្ញុំបានចាត់អោយក្រុមការងារ ធ្វើការទំនាក់ទំនងទៅរថយន្តសង្គ្រោះ ជួយបញ្ជូនស្ត្រីនិងកូនខាងលើ ទៅមណ្ឌលសុខភាពឃុំបាគង ដើម្បីពនិត្យថែទាំបន្តទៀត ៕ ប៊ុនរិទ្ធី