ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនរវល់ត្បាញកន្ទេលទុកចៅឲ្យមើលប្អូនលើគ្រែខណៈក្រឡេកមើលចៅឃើញស្លាប់ដោយសារឆក់អគ្គិសនី

ចែករំលែក៖

ខេត្តកណ្ដាល៖ កុមារីអាយុ៥ឆ្នាំម្នាក់ ស្លាប់បាត់បង់យ៉ាងអណោចអធ័ម ខណៈជីដូនរវល់ត្បាញកន្ទេល ទុកចៅស្រីរងគ្រោះឲ្យមើលប្អូន ហើយបានទៅប៉ះជាមួយប្រ៊ីភ្លើងដែលមានចរន្ត បណ្ដាលឲ្យឆក់តែម្ដង ។ ករណីនេះ បានកើតឡើងនៅ៨និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចលេីគ្រែក្រោមផ្ទះរបស់ឈ្មោះស៊ុំ  សៀង (ជីដូនជនរងគ្រោះ) ស្ថិតក្នុងភូមិព្រែកសែម ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ជាង តាវ៉ាន់ អាយុ៥ឆ្នាំ មុខបរ ក្នុងបន្ទុក មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល  ។ មានឪពុកឈ្មោះ ពេជ្រ ជាង អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ និងម្តាយឈ្មោះ ចេង សារ៉ែន អាយុ ២៥ឆ្នាំ មុខរបរ កម្មករ រោងចក្រ ។

ប្រភពដដែលបន្តថា កន្លងមកឪពុកម្ដាយកុមារីរងគ្រោះ តែងទុកកូនរបស់ខ្លួនចំនួន២នាក់ឲ្យម្ដាយរបស់ខ្លួនជាអ្នកមើល ដោយខ្លួនទាំង២នាក់ប្តីប្រពន្ធរវល់ធ្វើការងាររៀងៗខ្លួន ។ លុះមកដល់ថ្ងៃកើតហេតុ ខ្លួនបានយកកូនឲ្យម្ដាយខ្លួនមើលដូចសព្វមួយដង ហើយខ្លួនបានចេញទៅធ្វើការបាត់ រហូតមកដល់វេលាម៉ោងប្រមាណ៨ព្រឹក ស្ត្រីជាម្ដាយ ដែលត្រូវជាជីដូនរបស់កុមារីរងគ្រោះ បានទុកចៅតូចម្នាក់ទៀតនៅលើគ្រែ ហើយឲ្យកុមារីរងគ្រោះជាបងនៅអង្គុយមើលប្អូន បន្ទាប់មកស្ត្រីជាជីដូនបានត្បាញកន្ទេលនៅក្បែកន្លែងកើតហេតុដែរ លុះមកដល់វេលាម៉ោង៨និង៣០នាទី ស្ត្រីជាជីដូនបានមើលទៅលើគ្រែ ក៏ស្រាប់តែឃើញកុមារីរងគ្រោះនៅលេីដី ដោយដៃម្ខាងមានកាន់ខ្សែភ្លេីងជាប់នឹងព្រី ឃេីញដូចនេះស្រ្តីជាជីដូនក៏ផ្តាច់ចរន្តភ្លេីង រួចចាប់លេីកចៅឡេីងពីដី ហេីយ ហៅអ្នកជិតខាងមកជួយមេីល តែជាអកុសលចៅគាត់ បានស្លាប់បាត់ទៅហេីយ ។

បន្ទាប់ពីទទួលសមត្ថកិច្ចជំនាញបានពត៌មានខាងលើ ភ្លាមនោះក៏ចុះមកដល់កន្លែងកេីតហេតុ ដោយមានការចូលរួមពីលោកគ្រូពេទ្យ និងផ្នែក ជំនាញ ធ្វើការពិនិត្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយឆក់ចរន្តអគ្គីសនី ប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ ស្អាង ជ័យ​


ចែករំលែក៖