ព័ត៌មានទាន់ហេតុការណ៍៖

Grab បញ្ជាក់ពីការប្ដេជ្ញាចិត្តលើមុងារសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ Grab (ហ្គ្រេប) ដែល​ជា​កម្មវិធី​ហៅយាន្តជំនិះលើ​ទូរ​ស័ព្ទ​ដៃបាន​បន្ត​ការប្ដេជ្ញាចិត្តរបស់ខ្លួន​ទៅ​លើមុខងារសុវត្ថិភាព ជាមួយការដាក់ឲ្យដំណើរការ កម្មវិធី មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរ (Passenger Saftety Centre) ក្នុងកម្មវិធីទូរ​ស័ព្ទដៃនា ​ពេល​ខាងមុខ​នេះ​។

ជាមួយនឹងមុខងារថ្មីបំផុត​នេះ​ អ្នកដំណើរនឹងអាចចែករំលែកព័ត៌មានលម្អិតអំពី ការជិះនិង​ទីតាំង បច្ចុប្បន្ន​របស់របស់ខ្លួន ហើយអ្នកធ្វើដំណើរអាចចូលទៅកាន់មជ្ឈមណ្ឌលផ្ដល់ជំនួយ ក៏ដូច​ជា​អាចផ្ញើសារ ជូនដំណឹងទៅដល់អ្នកណាម្នាក់ សម្រាប់ធ្វើការទំនាក់ទំនងបន្ទាន់របស់ពួកគេផងដែរ។​កម្មវិធីថ្មីនេះធ្វើឡើង បន្ទាប់ពី Grab បានណែនាំមុខងារនៃកម្មវិធីស្រដៀងគ្នាក្នុងកម្មវិធីលើ ទូរ​ស័ព្ទ​ដៃសម្រាប់ដៃគូបើកបររបស់ខ្លួនកាលពី​ដើមឆ្នាំនេះ ដែលដៃគូរបើកបរអាចចែករំលែកទីតាំងរបស់ ពួកគាត់ ឬធ្វើការទំនាក់ទំនងជំនួយបន្ទាន់ដោយផ្ទាល់ពីកម្មវិធីរបស់ពួកគាត់។​

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «​យើងកំពុងតែស្វែងរកមធ្យោបាយបំពាក់កម្មវិធីបច្ចេកវិទ្យា ដើម្បីពង្រឹងសុវត្ថិភាពទាំងអ្នកដំណើរ និងដៃ គូបើកបរ។ នៅចុងបញ្ចប់នៃការធ្វើដំណើរ ទាំងអ្នកដំណើរ និងដៃគូបើកបរ អាចវាយតម្លៃលើបទ ពិសោធន៍នៃការធ្វើដំណើរបាន​។​ ប្រសិនបើភាគីណាមួយវាយតម្លៃលើបទពិសោធន៍មិនល្អ យើងមានការ ក្រើនរំលឹកដោយស្វ័យប្រវត្តិ ដែលជាការជូនដំណឹងដល់ក្រុមការងារសុវត្ថិភាព និងគុណភាពរបស់យើង ដើម្បី​ស៊ើបអង្កេតបន្តអំពីការវាយតម្លៃនេះ»។

លក្ខណៈពិសេសរបស់​កម្មវិធីថ្មី​នេះ គឺជាការបន្ថែមលើមុខ​ងារ​សុវត្ថិភាពដែលមានស្រាប់ជាច្រើន ដែល​ Grab បានអនុវត្តរួចមកហើយ ដូចជាការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពឡើងវិញដល់ដៃគូ បើកបរ ការត្រួតពិនិត្យលើគំរូនៃការបើកបរ ក៏ដូចជាការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលសម្រាប់ទាំងអ្នក ដំណើរ និងអ្នកបើកបរក្នុងអំឡុងពេលធ្វើដំណើរជាមួយ Grab។

បើទោះបីជាទើបតែបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលតិចជាង២ឆ្នាំក៏ដោយ Grab មានភាពជោគជ័យយ៉ាងខ្លាំង និងនាំមុខគេ​ទាំង​ផ្នែកសុវត្ថិភាពសម្រាប់អ្នកដំណើរ និងអ្នកបើកបរ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់មួយនេះ។មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរក្នុងកម្មវិធីរបស់ Grab ត្រូវបានរំពឹងថានឹងអាច ប្រើប្រាស់បានទាំងអស់គ្នានៅចុងខែកញ្ញានេះ៕ វឌ្ឍនា


ចែករំលែក៖