ព័ត៌មានទាន់ហេតុការណ៍៖

បបួលទៅលេងផ្ទះរួចខ្ចីរថយន្តជិះចេញទៅក្រៅបាត់យូរនាំគ្នាភ័យស្លន់ស្លោ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់រួមនឹងមិត្តភក្តិ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីជប់លៀងរួច ត្រូវមិត្តភក្តិម្នាក់ទៀត ជាជនជាតិចិនបានខ្ចីរថយន្តជិះចេញទៅក្រៅបាត់យូរភ័យស្លន់ស្លោ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកែវចន្តានៅក្បែរនឹងម៉ាសុីនបូមទឹកស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ។

តាមប្រភពព័ត៌មានពីជន រងគ្រោះមានឈ្មោះ ដាលីន ភេទស្រី អាយុ៣១ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ តាមអនឡាញ បានអោយដឹងថា មុនពេលដែលកើតហេតុគឺស្ត្រីរងគ្រោះ បាននាំគ្នាទៅធ្វើខួបកំណើត នៅក្នុងសណ្ឋាគារមួយកន្លែង ដែលមានយីហោ រីវើលផាលេស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងនោះ ក៏មានមិត្តភ័ក្រប្រុសៗ ជាជនជាតិចិនចំនួន៤នាក់ ទៀត ចូលរួមជាមួយដោយជនរងគ្រោះ និងជនជាតិចិនស្គាល់គ្នារយះពេលជិតមួយឆ្នាំមកហើយ រាប់អានគ្នាធម្មតា លុះពេលដែលកម្មពិធីរួច ជនសង្ស័យជាជនជាតិចិន បានបបួលជនរងគ្រោះអោយ មកលេងផ្ទះខ្លួននៅឯផ្លូវកែវចន្តា ចំណុចកើតហេតុខាងលើ ពេលជិះមកដល់ ក៏ស្រាបតែជនសង្ស័យនោះ បានលួចយករថយន្តរបស់ជនរងគ្រោះ ម៉ាក MPlus ពណ៌ក្រហមដែលមានពាក់ស្លាកលេខ ភ្នំពេញ 2BA-7268 ជិះចេញទៅក្រៅ ដោយបាត់យូរ ជនរងគ្រោះបានទៅតេប្តឹង សមត្ថកិច្ចអន្តរាគមន៍ ដែលឈរជើងនៅគោលដៅ រង្វង់មូលព្រហ្ម អោយមកជួយអន្តរាគមន៍ រហូតដល់បានរយះពេលជិតមួយម៉ោងទើបជនសង្ស័យបានបើកយករថយន្តត្រឡប់មកវិញផងដែរ ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យ បណ្តឹងនោះទេ រួចក៏បើករថយន្តជិះចេញទៅផ្ទះបាត់តែម្តង ៕ ធឿនព្រែកជ័យ


ចែករំលែក៖