ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៣:០០ នាទី ថ្ងៃចន្ទ ១១ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ទិត្យ សង្ហារ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អំពីករណីហិង្សាដោយចេតនា កើតឡើងនៅវេលាម៉ោង០៩:០០នាទី យប់ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិឃុំខាងលើ ។
ជនសង្ស័យឈ្មោះ សុខ វិឆៃ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភូមិឃុំជាមួយគ្នា ។ មូលហេតុ: ទំនាសពាក្យសម្ដី ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងជំនាញ បាន កោះហៅជនសង្ស័យខាងលើមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ។
ក្រោយពីបានសួរនាំរួច ឃើញថា ជនខាងលើពិតជាបានប្រព្រឹត្តបទល្មើពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត