ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមួយថ្នាំញៀន៨កញ្ចប់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលនគរបាលខេត្តស្វាយរៀងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ មុខសញ្ញាជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាន់ ប្រុស អាយុ២១ ឆ្នាំ មុខរបរទីលំនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ។ ២-ឈ្មោះ ជូ ភក្តី អាយុ២២ឆ្នាំ មុខរបរទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ និងឈ្មោះ សុខ បូណា អាយុ៣១ឆ្នាំ មុខ របរទីលំ នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ។

ប្រភពបន្តថា ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្ដៀងរាយ បានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនាំយកមកសាក សួរ និងធ្វើតេសទឹកនោមស្វែងរកសារធាតុមាន លទ្ធផលវិជ្ជមាន ជាមេតំហ្វេតាមីនប្រភេទម៉ាទឹកកក ។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចដកហូតសម្ភារ និងវត្ថុតាងរួមមាន ថ្នាំញៀនមេតំហ្វេតាមីនចំនួន ០៨ កញ្ចប់(ធំ៣) ទូរស័ព្ទ ៤គ្រឿង ម៉ូតូ ០១ គ្រឿង សម្ភារប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញខេត្តកំពុងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖