ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាខ្ទាតទៅប៉ះនឹងរថយន្តឈប់ចាំភ្លើងស្តុបបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមួយគ្រឿងឈប់ចាំភ្លើងស្តុប ត្រូវម៉ូតូពីរគ្រឿង បុកគ្នាខ្ទាតទៅចំពីមុខរថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្តុបនាងគង្ហីង ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌សលាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1HC-1398 បើកតាមបណ្តោយផ្លូវលេខ១៦៩ក្នុងទិសដៅពីជើងទៅត្បូង បំពានភ្លើងសញ្ញាចរាចរ ក៏ទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HU-4978 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពេញទំហឹង បណ្ដាលឲ្យខ្ទាតម្ចាស់ម៉ូតូស្កុបពី បោកផ្ទុបចំពីមុខរថយន្ត រងរបួសធ្ងន់ ត្រូវបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តកាមារីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7758 បើកបរដោយបុរសម្នាក់ លក្ខណៈគ្រួសារ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ វាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖