ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ភាគីខាងម៉ូតូបានស្លាប់ភ្លាមៗ ខ្ទេចសាកសព ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកសុីម៉ង់ត៍និងម៉ូតូ វេលាម៉ោង5.00នាទី ល្ងាច ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ លើផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្ដក្រឡុកសុម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ5A-2706 បើកបរទិសដៅពីជើងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ទឹកប៊ិច គ្មានស្លាកលេខទិសដៅស្របគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូ ឈ្មោះ ង៉ាន សារ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានទុករថយន្តចោលហើយចុះរត់គេចខ្លួនបាត់ ក្រោយកើតហេតុ។

បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖