ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកអូរជ្រៅចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាប់សម្លាប់យោធាម្នាក់ស្លាប់នៅកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកអូរជ្រៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទករណីឃាតកម្មគិតទុកជាមុន កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កើតឡើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនមានឈ្មោះ ភាព សុភ័ក្រ្ត អាយុ២៦ឆ្នាំ ភេទប្រុស នៅភូមិកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ កែវ ពេជ្ររស្មី ភេទប្រុស អាយុ២៩ឆ្នាំ នៅអង្គភាព កងអនុសេនាតូចល្បាតទី២ កងអនុសេតូចធំល្បាតទី២ កងការពារព្រុំដែនលេខ៥០៣ ឋានៈមេបញ្ជាការរងកងអនុសេនាតូចល្បាតទី២. ឋានរស័កព្រិន្ទបាលឯក ។

លោកអធិការស្រុកអូរជ្រៅសែស វិបុល ប្រាប់ថា មុនកើតហេតុ ជនសង្ស័យខឹងនឹងជនរងគ្រោះគំរាមរកបាញ់ក្បាលដែលមានជម្លោះកន្លងមក លុះថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវសាធារណៈ ស្របពេលនោះ ជនសង្ស័យឃើញ ក៏ទាញយកកាំបិតខ្វែវ កាប់ជនរងគ្រោះត្រូវជាច្រើនកាំបិត ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្ដង ។

លោកបញ្ជាក់ថា ដោយមានសេចក្ដីរាយការណ៍ក្រោយកើតហេតុ កម្លាំងបានចុះទៅដល់គោលដៅចាប់ជនសង្ស័យបញ្ជូនមកអធិការស្រុកអូរជ្រៅដើម្បីសួរនាំ ធ្វើកំណត់ហេតុ និងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់ ៕ នីមវណ្ណា


ចែករំលែក៖