ព័ត៌មានទាន់ហេតុការណ៍៖

ចាត់វិធានការតាមផ្លូវច្បាប់ចំពោះទណ្ឌិត សម រង្សី​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលក្រសួងការពារជាតិសម្រេចបាន ក្នុងរយះពេល៩ខែកន្លង មក ពិតជាទទួលបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ ក្នុងនោះត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះទណ្ឌិត សម រង្សី​។

នេះជាការលើកឡើង របស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារ ៩ ខែនិងទិសដៅអនុវត្តត្រីមាសទី ៤ ឆ្នាំ ២០១៩ នាថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំ កុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៩ នៅសាលប្រជុំក្រសួងការពារជាតិ ។

លោកនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ អានសេចក្តីព្រាងរបាយការណ៍បូកសរុបការងារ៩ខែនិងទិសដៅអនុវត្តត្រីមាសទី ៤ ឆ្នាំ ២០១៩ សម្រេចដោយការដាក់ចេញ ស្តែងជាលទ្ធផលដុំកំ ភួនគួរជាទីមោទនៈរបស់កងយោធពលខេមរភូមិន្ទ(ខ. ភ.ម) ។ សម្រាប់ត្រីមាសទី ៤ ខាងមុខដោយអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល កម្មវិធីការងារ ផែនការកែទម្រង់របស់(ខ.ភ.ម) ៥ ឆ្នាំ (២០១៥-២០១៩) ។

បន្តកសាងពង្រឹង ប្រៀបការពារជាតិលើគ្រប់វិស័យ ដើម្បីការពារអធិបតី បូរណភាពទឹកដី សុខសន្តិភា ពជូនសង្គមជាតិ ព្រមទំាងទប់ស្កាត់សកម្មភាពបទល្មើស គ្រប់ប្រភេទនៅតាមតំបន់ព្រំដែននិងសកម្មភាពឆ្លងដែនខុសច្បាប់។ ទន្ទឹមនិងនេះ ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អថែមទៀតជាមួយប្រទេសជិតខាង និងដោះស្រាយ បញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី ។

ក្នុងនោះសមាជិកអង្គប្រជុំ បានលើកឡើងពីចំណុចខ្លាំងខ្សោយ ដែលត្រូវដោះស្រាយសម្រាប់ត្រីមាសខាងមុខផងដែរ ៕ សុខដុម


ចែករំលែក៖