ព័ត៌មានទាន់ហេតុការណ៍៖

ទោះក្នុងកាលៈទេសៈណាក៏ដោយ (ខ.ភ.ម) ត្រូវគោរពបទបញ្ជា ប្តូរផ្តាច់ ការពារឯករាជ្យ អធិបតេយ្យ បូរណរភាពទឹកដី

ចែករំលែក៖

ភ្នំពេញៈ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បញ្ជាក់យ៉ាច្បាស់ថា៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ត្រូវគោរពបទបញ្ជាប្តូរផ្តាច់ ការពារឲ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ បូរណរភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ។

នេះជាការលេីកឡេីងរបស់នាយឧត្តមសេនីយ៍ មាស សាវ៉នក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗជួននាយទាហានមកពីស្ថាប័នកងឯកភាព ចំណុះក្រសួងការពារជាតិអគ្គបញ្ជាការ(ខ.ភ.ម) កាលពីថ្ងៃសុក្រ៦ កើត ខែអស្សជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅសកលវិទ្យាល័យការពារជាតិ ។

នាយឧត្តមសេនីយ៍អគ្គនាយក អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ បព្ជាាក់យ៉ាងច្បាស់ពីទោសទណ្ឌរបស់ក្រុមក្បត់ជាតិ ទណ្ឌិត សម រង្សី តាំងពីជំនាន់ឪពុកសម សារី រហូត មកដល់កូន ជាសារជាតិក្បត់ ពិសពុល​បំផុត ដែលអស់លោកនាយទាហានត្រូវត្រងត្រាប់ស្តាប់ឱយបាននិងបកស្រាយជូននាយទាហាន ពលទាហាន ក្រោមឱវាទ យល់ដឹងនិងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱយចំគោលដៅ ។ មិនត្រូវជឿតាមការញុះញង់ របស់ក្រុមក្បត់ជាតិទាំងនោះ វាយបកទៅវិញរាល់សង្គ្រាមចិត្តសាស្ត្រ នានានាំឱយជាតិធ្លាក់ទៅក្នុងសង្គ្រាមដូចកាលពីអតីតកាល និងបច្ចុប្បន្ន កំពុងឆាបឆេះ ក្នុងប្រទេសមួយ ចំនួន ក្នុងពិភពអារ៉ាប់ ធ្វេីឱយប្រទេសខ្លះ ក្លាយជាសោកនាដ កម្ម ឆាបឆេះដោយសង្គ្រាមញុាំញី គ្មានទីបព្ចាប់ឃេីញតែទឹក ភ្នែក និរាស្ត្រព្រាត់បា្រស់ ដែលប្រជាជនយេីងធ្លាប់ឆ្លងកាត់កាល ពីអំឡុងជិតបីទសវត្សរ៍កន្លងមក។ ជំនាន់យេីងនិងកូនចៅត្រូវទប់ស្កាត់ ឱយខាងតែបាន ដេីម្បីកុំឱយជំនាន់ក្រោយ ស្តោះទឹក មាត់ដាក់ផ្នូរ។

ក្នុងឱកាសនោះ ក៏មានការចែកជូន ឯកសារដែលត្រូវយកទៅបង្ហាត់បង្ហាញ ដល់នាយទាហាន នាយទាហានរង ពលទាហានក្រោមឱវាទ ជាកព្ចាក់ឆ្លុះបញ្ចាំង ពីតថភាពដែលកំពុងកេីតមានឡេីង ក្នុងពិភពលោកសព្វថ្ងៃនេះផងដែរ ៕ សុខដុម


ចែករំលែក៖