ព័ត៌មានទាន់ហេតុការណ៍៖

រួមភេទជាមួយគ្នា មួយយប់បីដង ត្រូវម្ដាយនួនល្អង ប្ដឹងបងដាក់គុក ដោយសារអូនជាអនីតិជន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ បានត្រូវរ៉ូវគ្នាជាមួយនារីជាសង្សារ ដែលទើបស្គាល់គ្នាតាមហ្វេសបុករយៈពេលជាងមួយខែ ឈានទៅដល់ដេកនៅក្នុងបន្ទប់ជាមួយមិត្ដភក្ដិមួយគូទៀត រួមភេទបានចំនួន៣លើកក្នុង១យប់ លុះព្រឹកឡើង ក៏ត្រូវម្ដាយខាងស្រីប្ដឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្ដរាគមន៍ចាប់ខ្លួនយុវជនរូបនេះ ដើម្បីចាត់ការតាមច្បាប់ ។

ករណីនេះ បានកើតឡើងវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបន្ទប់ផ្ទះឪពុកមារជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពពីមន្ដ្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនឈ្មោះ សុខ សុវណ្ណៈ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងកាត់កញ្ចក់ មានទីលំនៅភូមិជោទ្រាច ឃុំម្កាក់ ស្រុកអង្គស្នួល ។ ចំណែកនារីជាសង្សារមានអាយុទើបតែ១៤ឆ្នាំ ។

ប្រភពដដែលបានបន្ដថា ជនសង្ស័យបានទំនាក់ទំនងស្គាល់គ្នាជាមួយនារីជាសង្សារតាមរយៈអខោនហ្វេសប៊ុកបានរយៈពេលប្រមាណជាង១ខែ ។ បន្ទាប់ពីស្គាល់ចិត្ដស្គាល់ថ្លើមគ្នាក្នុងរយៈពេលខ្លី ជនសង្ស័យបាននិយាយលួងលោមនារីជាសង្សារឲ្យមកដេកនៅផ្ទះឪពុកមាររបស់ខ្លួន នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះក៏មានមិត្ដភក្ដិ១គូទៀតដែរមកដេកជាមួយ ។ នៅយប់នោះ ជនសង្ស័យបានលួងលោមនារីជាសង្សារដែលមានវ័យ១៤ឆ្នាំ ធ្វើការរួមភេទជាមួយគ្នាបានសម្រេចចំនួន៣លើក ទើបព្រឹកឡើងជនសង្ស័យជិះម៉ូតូជូននារីជាសង្សារ ត្រឡប់ទៅផ្ទះវិញ ។

ប្រភពខាងលើបានបន្ដទៀតថា ពេលទៅដល់ផ្ទះ ឪពុកម្ដាយនារីរងគ្រោះបានជជីកសួរនាំរហូតដឹងរឿង ក៏សម្រេចនាំនាងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឲ្យជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីចាប់ខ្លួន ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានទំនាក់ទំនងស្គាល់គ្នាជាមួយនារីរងគ្រោះតាមរយៈអខោនហ្វេសប៊ុក អស់រយៈពេលជាង១ខែ រហូតក្លាយជាសង្សារនឹងគ្នា ។ លុះមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ខ្លួនបានណាត់នាងជាសង្សារមកដេកផ្ទះឪពុកមារជាមួយមិត្ដភក្ដិ១គូទៀត ហើយនៅយប់នោះ ខ្លួនបានលួងលោមរួមភេទជាមួយនាងរហូតបានសម្រេច៣លើក ៕ ស្អាងជ័យ


ចែករំលែក៖