ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបំបែកសម្បុកក្រុមចោរប្លន់ដ៏សកម្ម ឃាត់ខ្លួនមេខ្លោងពីរនាក់ ដកហូតអាវុធខ្លីមួយដើម

ចែករំលែក៖

ខេត្តសៀមរាប ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបសម្បុកចោរប្លន់ដ៏សកម្មក្នុងក្រុងសៀមរាប ឃាត់ខ្លួនមេខ្លោងបានចំនួនពីរនាក់ និងដកហូតអាវុធខ្លី១ដើម ។

សមត្ថកិច្ចបានបង្ហើបថា កិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោងប្រហែលជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃ ៧ ខែតុលា ២០១៩ នៅក្រុងសៀមរាប ក្រោមការដឹកនាំរបស់លោក ឧត្តមសេនិយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

ក្រោយឃាត់ខ្លួនមេខ្លោង២នាក់ ជាមួយអាវុធខ្លី១ដើម ក៏បានដកហូតសម្ភារសម្រាប់ធ្វើ សកម្មភាពកាច់សោម៉ូតូមួយចំនួនទៀតផង ។

ក្រុមចោរប្លន់ដ៏សកម្មនេះ ជាក្រុមលួច , ប្លន់ គាស់ផ្ទះ កាច់សោ កម៉ូតូ ភ្ជង់យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋជាច្រើនករណីមកហើយ ។

ទោះជាយ៉ាងណា សមត្ថកិច្ច នៅមិនទាន់បង្ហាញឈ្មោះជនសង្ស័យទាំងពីរដែលជាមេខ្លោងចោរកម្មនោះនៅឡើយទេ ដោយសមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវបង្រ្កាបបន្តទៀត ៕ ប៊ុនរិទ្ធី


ចែករំលែក៖