ភ្នំពេញ៖ ស្ត្រីអនាម័យដែលបម្រើការងារក្នុងក្រសួងឧតុនិយមបានប្រទះឃើញមន្ត្រីឧតុនិយមម្នាក់ បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សៅ វណ្ណនី អាយុ ៥៣ ឆ្នាំ មុខរបរជាមន្ត្រីនៅក្រសួងឧតុនិយម ស្នាក់នៅកន្លែងកើតហេតុ ។
បើតាមសម្ដីស្ត្រីជាអនាម័យដែលបម្រើការនៅក្នុងក្រសួងឧតុនិយមបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បាន បោសសម្អាតនៅក្នុងបរិវេណក្រសួងរួច ក៏បានចូលទៅដុសលាងនៅក្នុងបន្ទប់ទឹកដែលជាកន្លែងកើតហេតុ ស្រាប់ពេលដែលបើកទ្វារ ក៏ប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយរួចមកគាត់ ក៏បានមកប្រាប់អ្នកបម្រើការងារនៅក្នុងក្រសួងពេលឃើញហេតុការណ៍នេះ អ្នកបម្រើការនៅក្នុងក្រសួងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅធ្វើកំណត់ហេតុ ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញខាងកោសល្យវិច័យការិយាល័យរាជធានីភ្នំពេញ មកពិនិត្យសាកសពរបស់ជនរងគ្រោះ ។ បើតាមការធ្វើកោស្យវិច័យរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន មិនពាក់ពន្ធករណីឃាតកម្មអ្វីទេ ។
ក្រោយមក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សរស្មី