ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា នេះ បានបន្តសម័យប្រជុំ លើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
រដ្ឋសភា ចេញផ្សាយថា សម័យប្រជុំ លើកទី៣ ដើម្បីពិភាក្សា និង អនុម័ត សេចក្តីព្រាងច្បាប់ដែលនៅសល់ចំនួន៣ គឺ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ៕