ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនា យកដ្ឋានយោធសេវា ក្រសួងការពារជាតិ បញ្ជាក់យ៉ាច្បាស់ថា៖ កាលពីសម័យសង្គមរាស្រ្តនិយម ពីដើមទសវត្សរ៍ទី ៥០ ដល់ដើមខែ មីនា ឆ្មាំ ១៩៧០កម្ពុជាក្លាយជាទឹកដី សុវណ្ណភូមិ ស្ថិតក្នុងកោះសន្តិភាព ដែលសឹង្ហបូរី ជាមិត្តក៏ខ្ចីយន្តព្រះរាជាណា ចក្រកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសផ្សេងៗ ទៀតផង ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍មាសសាវ៉នក្នុងពិធីផ្សព្វ ផ្សាយសភាពការណ៍ថ្មីៗ ឆមាសទី ២ ឆ្នាំ ២០១៩ នៅបញ្ជាការ ដ្ឋានអង្គរក្ស កាលពីថ្ងៃសុក្រ ១២កើត ខែអស្សជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ ។
នាយឧត្តមសេនីយ៍បន្តទៀតថា នេះជាកត្តាកើតឡើងពីសុខសន្តិភាព ស្ថិរភាព សង្គមដែលយើងត្រូវយកគំរូតាម ទោះក្នុងកាលៈទេសៈណាក៏ដោយ(ខ.ភ.ម) ត្រូវគោរពបទបញ្ជា ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យភាព បូរណរភាពទឹកដី ឲ្យខាងតែបាន ការពារជាតិ សាសនា ព្រះមហាក្សត្យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាានាបតី តេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យព្រះរាជាណា ចក្រកម្ពុជា កំពុងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ។ ទោះបីក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទត្រូវតែប្តូរផ្តាច់ មិនត្រូវបណ្តែតបណ្តោយអោយនរណាម្នាក់មកបំផ្លាញដល់សុខសន្តិភាព ដែលកំពុងកើតមាននៅកម្ពុជាបានឡើយ ។
លោកអគ្គនាយក អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារ ជាតិបញ្ជាក់យ៉ាងច្បាស់ ពីទោសទណ្ឌរបស់ក្រុមក្បត់ជាតិ ទណ្ឌិ ត សម រង្សី តាំងពីជំនាន់ឪពុកសម សារី រហូត មកដល់កូន ជាសារជាតិក្បត់ ពិសពុលបំផុត ។ អស់លោកនាយទា ហាន នាយ ទាហានរង ពលទាហាន ត្រូវត្រងត្រាប់ស្តាប់ឲ្យបាននិងបក ស្រាយជូនអ្នកមិនបានចូលរួម ក៏ដូចជា បងប្អូនកូនក្មួយ យល់ ដឹងនិងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យចំគោលដៅ ។
មិនត្រូវជឿតាមការញុះញង់ របស់ក្រុមក្បត់ជាតិទាំងនោះ វាយបកទៅវិញរាល់សង្គ្រាមចិត្តសាស្ត្រ នានានាំឲ្យជាតិធ្លាក់ ទៅក្នុងសង្គ្រាមដូចកាលពីអតីតកាល ។ ដូចបច្ចុប្បន្ន សង្គ្រាមកំពុងឆាបឆេះ ក្នុងប្រទេសមួយ ចំនួន ក្នុងពិភពអារ៉ាប់ ធ្វើឲ្យប្រទេសខ្លះ ក្លាយជាសោកនាដកម្ម ញាំញីគ្មានទីបព្ចាប់ឃើញតែទឹកភ្នែកនិរាស្ត្រព្រាត់បា្រស់ ប្រជាជន យើងធ្លាប់ឆ្លងកាត់អស់រយះពេលជិតបីទសវត្សរ៍កន្លងមក ។
ជំនាន់យើង និងកូនចៅត្រូវទប់ស្កាត់ឲ្យខាងតែបាន ដើម្បីកុំឲ្យជំនាន់ក្រោយ មានការសោកស្តាយ ៕ សុខដុម