ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ ឃាត់ខ្លួនពេលកំពុងធ្វើកម្មភាពឆ្កិះសោរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួក ២នាក់ខណៈពេលធ្វើកម្មភាពឆ្កឹះសោរថយន្តប៉ុនប៉ងលួចទ្រព្យសម្បត្តិ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១០ ខែតុលាឆ្នាំ ២០១៩ស្ថិតនៅចំណុចផ្លូវ៣៩៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះសារិន វាសនា អាយុ២៤ឆ្នាំមិខរបមិនប្រាកដ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងបក្ខពួក២ នាក់ទៀតបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះដែលជាម្ចាស់រថយន្តមានឈ្មោះលី ជីវឡាំងភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិចិនមុខរបរជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅសង្កាត់កើតហេតុខាងលើ

បើតាមសំដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកងបានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនស្រាប់តែមកដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យមានគ្នា ៣ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកមីអូពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1H-0075 កំពុងតែធ្វើសកម្មភាពឆ្កឹះសោរថយន្តម៉ាក lexus NX200 ពណ៌សហើយក៏សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ចំណោមបក្សពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំនៅអធិការដ្ឋានខណ្ឌបឹងកេងកងទើបដឹងថាជនសង្ស័យទាំង៣នាក់ដែលបានលួចម៉ូតូម៉ាកមីអូពណ៌ខៀវនេះពីជនរងគ្រោះដែលជាម្ចាស់រថយន្តផងដែរ ហើយយកទៅប្តូរស្លាកលេខ រួចក៏ជិះធ្វើសកម្មភាពលួចបន្តទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចអធិការដ្ឋានបឹងកេងកងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ចំណែក២នាក់ទៀតសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕ សរស្មី


ចែករំលែក៖