ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីនទស្សនកិច្ចទៅកាន់ អារ៉ាប៊ី សាអូឌីត  បើម្បីស្វែងរកសន្តិភាពតំបន់ឈូងសមុទ្រ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត  នៅថ្ងៃទី​១៤ ខែតុលានេះ ។ តាមគម្រោងនៅក្នុងដំណើរទស្សនកិច្ចនេះលោកនឹង ចុះកិច្ចព្រមព្រៀង ជាច្រើន  ក៏ដូចជាសន្តិភាព នៅក្នុងតំបន់ឈូងសមុទ្ រ​។

ក្រុមអ្នកជំនាញ​ បានលើកឡើងថា គោលដៅ របស់ប្រធានាធិបតីរុស្ស៊ី គឺទាក់ទាញ សមព័ន្ធមិត្ត ដ៏សំខាន់របស់អាមេរិកនៅក្នុងតំបនមជ្ឈិមបូព៌ា ។ ក្រៅពីនេះ  គឺជាជំហានមួយ ឈានឆ្ពោះទៅមុខ និងបន្ដនិរន្ដរភាព នៃទំនាក់ទំនងដ៏រឹងមាំ ជាងពេលណាណាទាំងអស់ រវាង​ព្រះរាជា​ណាចក្រអារ៉ាប៊ីសាអ៊ូឌីត និងសហព័ន្ធន៍រុស្ស៊ី។

លោក ពូទីន គឺជាប្រធានាធិបតីរុស្ស៊ី លើកដំបូងបំផុត ដែលបានទៅបំពេញទស្សនកិច្ច នៅលើទឹកដី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នាអំឡុង ឆ្នាំ២០១៧ ហើយលោកបានជួបសវនាការជាមួយមហាក្សត្រមុន Abdullah និងព្រះមហាក្សត្របច្ចុប្បន្ន  Salman ខណៈទ្រង់កាន់តំណែងជាអភិបាលរាជធានីរីយ៉ាដ ( Riyadh)។

ព្រះរាជាណាចក្រមួយនេះ បានចូលរួម នៅក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុងវ៉ាស៊ីតោន ចាប់តាំងពីឆ្នាំ២០០៨ នៅក្នុងអំឡុងពេលមានវិបត្ដិហិរញ្ញវត្ថុពិភពលោក។ សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសសាអ៊ូឌីត ក៏មានមូលនិធិទ្រព្យសម្បត្ដិដ៏ច្រើនបំផុតលំដាប់ទី១០របស់ពិភពលោក ហើយប្រទេសនេះមានប្រេងបម្រុងដ៏ធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រទេសវេណេហ្ស៊ុយអេឡា ដែលអាចដំណើរការការផ្គត់ផ្គង់ប្រេងបម្រុង នៅលើពិភពលោក ចំនួន១៨ភាគរយផងដែរ។ 

លោក គ្រីមលី (Krimly) បានបន្ដថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉្លាឌីមៀរ ពូទីន នោះ មិនមែនមានសារសំខាន់តែទៅលើប្រទេសទាំង២ រុស្ស៊ី និង អារ៉ាប៊ីសាអ៊ូឌីត ប៉ុណ្ណោះទេ។ ប៉ុន្ដែដំណើរទស្សនកិច្ចនេះ ក៏មានផលប្រយោជន៍យ៉ាងខ្លាំងដល់តំបន់ និងពិភពលោកទាំងមូលផងដែរ។ ប្រទេសទាំង២ ជាសមាជិក G20 ហើយនៅក្នុងព្រឹត្ដិការណ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និង មេដឹកនាំសាអ៊ូឌីត តែងតែជួបប្រជុំគ្នាជាញឹកញាប់។

លោក គ្រីមលី បានបន្ដថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន នឹងផ្ដល់ឱកាសយ៉ាងសំខាន់ សម្រាប់ការពិភាក្សាកម្រិតខ្ពស់ រវាងមេដឹកនាំ នៃប្រទេសទាំង២ ក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្ដិការទ្វេភាគី លើគ្រប់វិស័យ ទាំងនៅក្នុងកម្រិតតំបន់ និងអន្ដរជាតិ។ ទំនាក់ទំនងទាំងនេះ បានវិវឌ្ឍ តាមរយៈការចាប់ផ្ដើម នៃសម័យអតីតសហភាពសូវៀត ដែលបានបង្កើតឡើងនូវទំនាក់ទំនងជាមួយគ្នា នៅក្នុងអំឡុងឆ្នាំ១៩២៦។

ឯកអគ្គរាជទូតដដែល បានបន្ដថា ប៉ុន្ដែក្រោយមក ទំនាក់ទំនង រវាងប្រទេសទាំង២ ក៏បានថយចុះវិញ។ នៅក្នុងអំឡុងមេដឹកនាំអតីតសហភាពសូវៀត លោក Joseph Stalin ក៏បានបោសសម្អាតផ្ទៃក្នុងសហភាពសូវៀត ដោយរួមទាំងអតីតឯកអគ្គរដ្ឋទូតរបស់លោក ប្រចាំនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទើបធ្វើឲ្យទំនាក់ទំនងនេះ បានថយចុះ។

មនោគមន៍កុម្មុយនិស្តរបស់សហភាពសូវៀត គឺមិនត្រូវគ្នានឹងគោលគំនិតសាសនាឥស្លាមរបស់អារ៉ាប៊ីសាអ៊ូឌីត ឡើយ។ នៅក្នុងអំឡុងសង្រ្គាមត្រជាក់ រវាងមហាអំណាចទាំងពីរ គឺសហភាពសូវៀត និងអាមេរិក នោះ អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានចងសម្ព័ន្ធភាពយ៉ាងខ្លាំងជាមួយលោកខាងលិច។ យើងមានការសង័្សយពីការពង្រីកមនោគមន៍វិជ្ជារបស់សហភាពសូវៀត ឈានទៅរកដល់របបរ៉ាឌីកាល់ និងការធ្វើបដិវត្តបដិវត្ត។ សហភាពសូវៀត ក៏បានចូលលុកលុយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅទីនោះ ក៏មិនមានទំនាក់ទំនាក់ទំនងការទូត តែគ្រាន់តែមានតួនាទីយ៉ាងសំខាន់ រវាងប្រទេសទាំង២ ហើយភាគីទាំង២ បានបោះឆ្នោតស្រដៀងគ្នា នៅក្នុងអង្គការសហប្រជាជាតិ នៅក្នុងការគាំទ្រឯករាជភាព នៃប្រទេសជាច្រើន នៅក្នុងតំបន់អារ៉ាប់ អាហ្រ្វិក និងអាស៊ី។

លោកឯកអគ្គរាជទូត បានបន្ដថា ក្រោយពេលសហភាពសូវៀត ដូលរលំ ហើយសហព័ន្ធរុស្ស៊ី ក៏បានកើតឡើង ទោះជាយ៉ាងណា ទំនាក់ទំនងទាំងនេះ នៅតែរក្សា និងវិវឌ្ឍ ប៉ុន្ដែវាគ្រាន់តែមិនជិតស្និទ្ធ។ ភាគីទាំង២នៅតែមានចំណុចអាទិភាពជាច្រើន ក្នុងការបន្ដទំនាក់ទំនងគ្នា។ ប្រទេសទាំង២ បានចាប់ផ្ដើមរឹតចំណងមិត្តភាពរឹងមាំឡើងវិញ នៅក្នុងសម័យកាលលោកពូទីន ហើយមេដឹកនាំ នៃប្រទេស ក៏បានដោះដូរដំណើរទៅបំពេញទស្សកិច្ច រវាងប្រទេសទាំង២ ផងដែរ៕


ចែករំលែក៖