ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពី ឆែក មកដល់​ ហុងគ្រី ដោយសុវត្ថិភាព

ចែករំលែក៖

ប្រទេសអឺរ៉ុប៖ កាលពីរសៀល ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពី សាធារណៈរដ្ឋឆែក (Czech) ឆ្ពោះមកកាន់ទីក្រុង ប៊ូដាផែស ប្រទេសហុងគ្រី(Budapest, Hungary) ប្រកបដោយសុវត្ថិភាពកាលពីរសៀលនេះតាមយន្តហោះពិសេស។

អញ្ជើញជូនដំណើរ សម្តេចតេជោ ឡើងយន្តហោះនៅសាធារណៈរដ្ឋឆែក គឺមានកងទ័ពឆែកឈរស្វាគមន៍ផ្តល់កិត្តិយស និងគោរពដ៏ជ្រាលជ្រៅដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅមុខជណ្តើរឡើងយន្តហោះ ជាមួយមន្រ្តីសំខាន់ៗរបស់រដ្ឋាភិបាលជាច្រើនរូប រួមទាំង លោក Marek Libricky អគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា និងលោកស្រី Petra Jensikova មន្រ្តីពិធីការនៃរដ្ឋាភិបាលសាធារណៈរដ្ឋឆែកផងដែរ៕


ចែករំលែក៖