ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកែវ សាវឿន អភិបាលនៃគណ:អភិបាលរងខេត្ត អញ្ចើញជាអធិបតីក្នុងគោលនយោបាយជាតិមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកស្រីកែវ សាវឿន អភិបាលនៃគណ:អភិបាលរងខេត្ត និងជាប្រធានកិត្តិយសអនុគណ:កម្មការ គោលនយោបាយជាតិមនុស្សវ័យចាស់ អញ្ចើញជាអធិបតី ក្នុងពិធីគោលនយោបាយមនុស្សចាស់២០១៧-២០៣០ ដោយមានសមាសភាពមនុស្សចាស់ជរាមកពីបណ្តាស្រុកនិងក្រុងទាំងប្រាំមួយ និងឃុំសង្កាត់ចំនួន៣៤ និងសហគមន៍៣៤ ដោយមានការអញ្ចើញចូលរួមមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានប្រមាណ១២៥អ្នក ធ្វើឡើងនៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨ ០០នាទីព្រឹក នៅសាលាខេត្តស្ទឹងត្រែង។

លោកសុត វណ្ណា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទារខេត្ត បានមានប្រសាសន៍និងផ្តល់បទសម្ភាស៍ដល់អ្នកសារព៍ត៌មានយើងថា: ក្នុងអង្គពិធីកោលនយោបាយដល់មនុស្សវ័យចាស់ ដើម្បីលើកកម្ពស់ស្មារតីដល់ពួកគាត់ និងបង្កើតសមគមន៍ដល់ជនវ័យចាស់ នៅតាមឃុំសង្កាត់ ក្រុងនិងស្រុក ដើម្បីឲ្យជ្រួតជ្រាបជួយផ្សប់ផ្សាយ ដល់មនុស្សគ្រប់វ័យ ពេលចាស់ បញ្ញាស្មាតីចុះខ្សោយ សុខភាពឌ្រុធទ្រម ងាយរងគ្រោះដោយប្រការផ្សេងៗ កើតឡើងដោយយ:ថាហេតុ។

លោកបន្តទៀតថា ដូចជាចាស់ៗខ្លះគាត់រស់នៅតាមភូមិឃុំដាច់ស្រយាល រស់ក្នុងបន្ទុកគ្រួសារ ខ្លះគ្មានទីពឹង និងខ្លះទៀតគាត់រស់នៅតាមទីវត្តអារាម ពឹងពាក់ទៅនិងព្រះសង្ឃនិងអ្នកជិតខាង រស់នៅឯកកោជាដើម ក្រុមការងារសហគមន៍និងចុះជួយដល់គាត់ នូវសេវាសុខភាពជាប្រចាំ ដើម្បីឲ្យគាត់មានស្មារតី និងសុខមាភាពរឹងមាំកាន់តែប្រសើឡើងឈប់ឯកកោរ។

ក្នុងនោះផងដែរលោកស្រីកែវ សាវឿន អភិបាលនៃគណ:អភិបាលរងខេត្ត បានមានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូលថា: ត្រូវលើកកម្ពស់ស្មារតីនិងយកចិត្តទុកដាក់ នូវសុខមាលភាពដល់ជនវ័យចាស់ងាយរងគ្រោះ ជាពិសេសជនវ័យចាស់គ្មានទីពឹង ពឹងពាក់អ្នកជិតខាង រស់នៅក្នុងវត្តអារាម គាត់ត្រូវការគាំទ្រ និងកម្លាំងចិត្តពីសមាគមយើង ជាពិសេសទៅទៀតនោះសេវាសុខភាពជួយដល់ពួគគាត់ និងយកចិត្តទុកដាក់បំផុតនៅអ្វីដែលយើងមាន ត្រូវពង្រឹងការគាំទ្រដល់គាត់វ័យចាស់ នៅតាមភូមិឃុំ ក្រុងស្រុកទាំង៦ ក្នុងខេត្តស្ទឹងត្រែងយើងនេះ ទៅតាមកោលនយោបាយជាតិមនុស្សវ័យចាស់ ឆ្នាំ២០១៧ និង២០៣០ ទូរទាំងប្រទេស ៕ មាស សុផាត


ចែករំលែក៖