ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែតមិនទាន់កំណត់ថវិកាបាន ចំពោះអគ្គិភ័យឆាប់ឆេះតូបលក់១២ខ្នងដោយម្ចាស់ផ្ទះមិនបានចូលរួមជាមួយអាជ្ញាធរ

ចែករំលែក៖

ប៉ោយប៉ែត៖ ពលរដ្ឋ៦គ្រួសារក្នុងចំណោម១២គ្រួសា រដែលរងគ្រោះដោយរថយន្តកាមរីឆ្លាមបុករះបង្កជាអគ្គិភ័យនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ទទួលគ្រឿងឧបភោគ បរិភោគពីរដ្ឋបាលសាលាក្រុង​ ប៉ោយប៉ែត​ ដោយក្នុង មួយគ្រួសារ​ៗ​ ទទួលបាន​ អង្ករ៥០គីឡូក្រាម​ មី១កេះ ត្រីខ១យួរ​ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង​១កញ្ចប់​ ទឹក១យួរ ថវិកា​ចំនួន៥ម៉ឺនរៀល ។

លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបន្ថែមថា ដោយមានកាចិត្តទុកដាក់​ គិតគូរ​និងមានការចង្អុលបង្ហាញពី​ លោកនាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធ័រជាតិប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមកាងារជាតិចុះជួយខេត្ត​បន្ទាយមានជ័យ​ បានឲ្យរួបលោក ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមចែករំលែកគ្រឿងឧបភោគ បរិភោគចែកជូន​សង្គ្រោះបឋម ដល់ពលរដ្ឋ​ចំនួន៦​គ្រួសារ​ ដែលរងគ្រោះ​ ដោយអគ្គិភ័យឆាបឆេះផ្ទះសម្បែង​ ក្លាយជាផេះផង់​ គ្មានសល់​ កាលពីពេលថ្មីៗកន្លងទៅនេះ​ ដើម្បីជួយសំរាលនិងរំលែកទុក្ខ​ វិនាសកម្ម ។

លោកបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងរបស់លោកនៅមិនទាន់កំណត់ការបាត់បង់ថវិកាដោយអគ្គិភ័យឆាបឆេះនោះបានទេ ព្រោះម្ចាស់ដែលរងគ្រោះមិនបានចូលរួមប្រាប់អំពីការបាត់បង់ទ្រព្យសម្បត្តិដោយសារអគ្គិភ័យ ទោះយ៉ាងណាងលោកនឹងព្យាយាមឲ្យក្រុមការងារស្រាវជ្រាវបន្ថែម ដើម្បីកំណត់ថវិកាចំពោះការបាត់បង់ដោយអគ្គិភ័យឲ្យបាននៅពេលឆាប់ៗនេះ ។

លោកបញ្ជាក់បន្ថែថា នៅក្នុងគ្រោះអគ្គិភ័យកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនោះ មានការបាត់បងទ្រព្យសម្បតិជាក់ស្ដែងរួមមាន៖ មនុស្សស្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ បុរសម្នាក់រងរបួសធ្ងន់ រថយន្តកាមរីឆ្លាមបង្ក១គ្រឿង រថយន្តតុនត្រាមិនទាន់បំពាក់ស្លាកមួយគ្រឿង ម៉ូតូសង់២គ្រឿង ម៉ូតូកង់បីមួយគ្រឿង ផ្ទះ ឬតូបលក់១២ខ្នង និងទ្រព្យសម្បត្តិសម្ភារផ្សេងៗជាច្រើនទៀត ៕ នីមវណ្ណា


ចែករំលែក៖