ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនក្រុមជនសង្ស័យ លួច, កាច់បំបែកសោកម៉ូតូ​ ៣ក្រុមផ្សេងគ្នាទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៩ នគរបាលបានបញ្ជូនក្រុមជនសង្ស័យចំនួន៣ក្រុមដែលជាក្រុមលួចម៉ូតូដោយកាច់បំបែកសោ ចំនួន០៣ករណីផ្សេងៗគ្នា ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា ករណីទី១ ៖ ចោរកម្មបង្កដោយជនជាតិចិន លួចកាច់បំបែកសោកម៉ូតូ០១គ្រឿង ម៉ាក AIR BLADE ពណ៌ក្រហមលាយស គ្មានស្លាកលេខរបស់ជនជាតិនេប៉ាល់ឈ្មោះ SHYAM GURUNG ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ PEARL កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នៅមុខកាស៊ីណូ PEARL ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក្នុងនោះនគរបាលឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន ០២នាក់ និងដកហូតបានមកវិញម៉ូតូដែលជនសង្សយ័លួចយកនោះ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ LI ZHI QING ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន គ្មាន មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ RONG XIAO MING ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EB5713034 មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

ករណីទី២ ៖ ចោរកម្ម លួចកាច់បំបែកសោកម៉ូតូ បង្កឡើងដោយជនជាតិចិន កាលពីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ ជនសង្ស័យទាំង ០៣នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ CHU LIANG ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ TAN KAI ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ XU YING BIAO ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យកបាន៖ ដែកច្នៃសម្រាប់កាច់បំបែកសោម៉ូតូ ចំនួន០២ដើម, ម៉ូតូ ០៤គ្រឿង ម៉ាក AIR BLADE ពណ៌ក្រហម-ស គ្មានស្លាកលេខ មានលេខតួ: 550637, ម៉ាក AIR BLADE ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ: 322286, ម៉ាក CLICK ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ: 0073635, ម៉ាក AIR BLADE ពណ៌ស គ្មានស្លាកលេខ មានលេខតួ: 053769, សោតាន់ ០៦ដើម, សោសម្រាប់ដោះ ០១ប្រអប់, ទុលឡឺវីស ០១ដើម, ក្រដាសខាត់ ០២សន្លឹក និងស្ព្រាយ៍ពណ៌បាញ់ ០១កំប៉ុង ។

ករណីទី៣ ៖ ចោរកម្ម លួចកាច់បំបែកសោកម៉ូតូ បង្កឡើងដោយជនជាតិខ្មែរ កាលពីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជាជនជាតិខ្មែរ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។

ជនសង្ស័យទាំង ០២នាក់៖ ១-ឈ្មោះ សេង ឈិន ហៅ ស្នា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ សៅ សាង ហៅ លៀង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យក៖ ម៉ូតូ ០៤គ្រឿង (ផលនៃអំពើលួច), ម៉ាកសង់ ស៊េរីឆ្នាំ២០១៧ កាំបន្ទះពណ៌ស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-2556 មានលេខម៉ាស៊ីន: 1716040237, ម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ មានលេខតួ: 5049864, ម៉ាកស្កុបពីអាយ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ មានលេខតួ: 5220443, ម៉ាកហុងដា Winner ពណ៌ខ្មៅ-លឿង គ្មានស្លាកលេខ មានលេខម៉ាស៊ីន: 1055605, សោតាន់ ០៤ដើម, សោដោះ ០៧ដើម, ទុលឡឺវីស ០៣ដើម, ដង្កាប់ ០១ដើម, និងស្លាកលេខម៉ូតូ ចំនួន០២ (កំពង់ឆ្នាំង 1J-9727 និងតាកែវ 1Q-7297) ។

សមត្ថកិច្ចបញ្ជាក់ថា ពលរដ្ឋដែលមានបាត់ម៉ូតូដូចភិនភាគខាងលើនេះ សូមទំនាក់ទំនងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖