ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹករៀបចំតុបតែងលម្អភ្លើង និងគំនួសចរាចរណ៍ ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក និងពិធីបុណ្យធំៗ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរនូវព្រះរាជពិធីបុណ្យធំៗ ដូចជាការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤–១៥កើត និង ១រោចខែ កក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០–១១–១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងមមាញឹក ក្នុងការតុបតែង លម្អ រាជធានីភ្នំពេញ ដូចជាការងារលាបគំនូសចរាចរណ៍ លាបកំបោនៅតាមគល់ឈើ និងការតុបតែងភ្លើងតាមដើមឈើនិងដងផ្លូវនានា នៅក្នុងរាជធានីភ្នំពេញ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី៣០ តុលា២០១៩នេះថា ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤–១៥កើត និង ១រោចខែ កក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០–១១–១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាង មុខនេះ អនុវត្តតាមការណែនាំពី លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងរៀបគំនូសចរាចរណ៍លើផ្លូវស៊ីសុវត្ថិ ពីស្ពានមកដល់រង្វង់មូលសម្ដេចជូណាត លើផ្លូវសុធារស លើផ្លូវសង្ខាងសួនច្បារសម្តេចហ៊ុន សែន រង្វល់មូលសម្តេចសង្ឃជួនណាត និងផ្លូវព្រះនរោត្តម។ ជាងនេះទៅទៀតយើងបាននិងកំពុងលាបគំនូសចរាចណ៍និងលាបកំបោជុំវិញវត្តភ្នំ ផ្លូវសុរាម្រឹត ព្រះសីហនុនិងកន្លែសប្បាយភាពនៅក្នុងខណ្ឌដូនពេញ រួមទាំងស្ពានជ្រោយចង្វារនិងផ្លូវកែវពេជ្រចិន្តា។

លោកបន្តថា៖ ចំពោះការតុបតែងច្រើន ដូចជាការតុបតែងភ្លើង ដោយយើងចាប់ជាព័ន្ធរួម ដូចជាការតុបតែងភ្លើង សួនវិមានឯករាជ តាមផ្លូវព្រះនរោត្តម សួនមាត់ទន្លេ តាមដើមស្លាយក្ស លើនៅរមនីយដ្ឋានវត្តភ្នំ សួនមុខវិមានសន្តិភាព មុខអតីប៉ុស្តិ៍លេខ៣ និងសួនស្ពានជ្រោយចង្វា។យើងបាននិងកំពុងលាបកំបោរតាមគល់ឈើ នៅតាមផ្លូវព្រះនរោត្ដម ផ្លូវព្រះសីហនុ មាត់ទន្លេ ជាមួយនិងការរៀបចំរៀបជាក្រានីតកាត់ស្មៅ ដែលការងារនេះយើងបាន និងកំពុងធ្វើ ហើយការជួសជុលផ្លូវសំបុកមាន់យើងក៏បាននិងកំពុងអនុវត្កនៅក្នុងខណ្ឌដូនពេញ។ ក្រៅពីហ្នឹងយើងបាននិងកំពុងរៀបចំឈូសឆាយ ដីនៅក្នុងតំបន់អភិវឌ្ឍន៍ ocic ដើម្បីធ្វើរោងសម្រាប់ស្នាក់នៅអោយកីឡាករអុំទូកនិងការ រៀបចំបង្គន់អនាម័យនៅទីនោះ ចំនួន៥៦០បង្គន់ ក្នុងនោះមានបង្គន់ជីកចំនួន៣០០និង បង្គន់ចល័តចំនូន២៦០បង្គន់។ ជួសជុលភ្លើងនៅព្រះអង្គដងកើរ ជួលជុលបង្គោលភ្លើងលើតំបូលវេទិកាបុណ្យអុំទូក ៕ សំរិត


ចែករំលែក៖