ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ បន្ត​អនុវត្ត​ការងារ​និង​ការ​បង្ក្រាប​បទល្មើស​នានា​ក្នុង​មូលដ្ឋាន ​បានជា​ច្រើន​ករណី

ចែករំលែក៖

ភ្នំពេញ​ ៖ ដើម្បី​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គោលនយោបាយ ​ភូមិ សង្កាត់​មាន​សុវត្ថិភាព មួយ​រយៈពេល​មួយ​ខែ​នេះ​ កម្លាំងសមត្ថកិច្ច​ខណ្ឌ​ទួលគោក ​បានបន្ត​អនុវត្ត​ការងារ​និង​ការ​បង្ក្រាប ទប់ស្កាត់​បទល្មើស​នានាក្នុង​មូលដ្ឋាន​ បានជា​ច្រើន​ករណី និងឃាត់ខ្លួនជនសង្ស័យជាច្រើនអ្នកបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់ផងដែរ ​។

យោង​តាម​របាយការណ៍​ប្រចាំខែ តុលា ឆ្នាំ​២០១៩នេះ​ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌទួលគោក បានបង្ហាញ​ពី​ការអនុវត្ត​ការងារ​និង​កា​របង្ក្រាប​បទល្មើស​នានា​នៅក្នុង​មូលដ្ឋាន ក្នុងនោះ​កម្លាំង​មាន​សមត្ថកិច្ច​របស់​ខ​ណ្ឌ បង្ក្រាប​ក្មេង​ទំនើង ៤​លើក នៅ​សង្កាត់​បឹង​សាឡាង :២​លើក​,​បឹងកក់​ទី​១:១​លើក ទឹកល្អក់​ទី​២ មួយ​លើក ឃាត់ខ្លួន ប្រុស​៥​នាក់ ។​

បង្ក្រាប​ការផលិត​ការចែក​ចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន ១៩​ករណី ឃាត់ខ្លួន ៣៤​នាក់ ដកហូត ម្សៅ​ក្រាម​ស​ថ្លា ( សង្ស័យ​គ្រឿង​ញៀន​) ១៧​កញ្ចប់​តូច​,​ម៉ូតូ​៨​គ្រឿង ,​ទូរស័ព្ទ​០១​គ្រឿង​, ​កាបូប ០១​និង សំភារ​:​ពាក់ព័ន្ធ​គ្រឿងញៀន​មួយ​​ចំនួន។ ករណី​ជួញដូរ​គ្រឿងញៀន ៤​ករណី​ឃាត់ខ្លួន ៨​នាក់ ប្រុស​ដកហូត ម្សៅ​ក្រាម​ស​ថ្លា​( សង្ស័យ​គ្រឿងញៀន​) ៦​កញ្ចប់​តូច​,​ម៉ូតូ ២​គ្រឿង​និង​សម្ភារៈ​ពាក់ព័ន្ធ គ្រឿងញៀន​មួយ​ចំនួន​។ ករណី​រក្សាទុក​គ្រឿងញៀន ១៣​ករណី​ឃាត់ខ្លួន ២១​នាក់ ប្រុស។ ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​(​សង្ស័យ​គ្រឿងញៀន​) ១៧​កញ្ចប់​តូច​, ម៉ូតូ​១០​គ្រឿង​,​ទូរស័ព្ទ​១ គ្រឿង​កាបូប​០១,​ម៉ូតូ​កង់​បី​០១​គ្រឿង និង​សម្ភារៈ​ពាក់ព័ន្ធ​គ្រឿងញៀន​មួយ​ចំនួន​។ ករណី​ប្រើប្រាស់​គ្រឿងញៀន ២ ករណី​ឃាត់ខ្លួន ៥​នាក់ ប្រុស ដកហូត ម្សៅ​ក្រាម​ស​ថ្លា​( សង្ស័យ​គ្រឿងញៀន​) ១​កញ្ចប់​តូច​និង​សំភារៈ​ពាក់ព័ន្ធ​គ្រឿងញៀន​មួយចំនួន​។ ករណី​បង្ក្រាប​គ្រឿងញៀន (​សកម្មភាព​កងរាជអាវុធហត្ថ​ខណ្ឌ​) ​កើតឡើង​ចំនួន ១០​លើក ឃាត់ខ្លួន​ជនសង្ស័យ ១២​នាក់ វត្ថុតាង​ចាប់យក មាន​ក្រាម​ស​ថ្លា ០៧​កញ្ចប់​តូច ទូរស័ព្ទដៃ ០៤​គ្រឿង ម៉ូតូ ០៨​គ្រឿង​ម៉ាក។

ករណី​បង្ក្រាប​ជនសង្ស័យ​លួច​រថយន្ត កើតឡើង​ចំនួន ០១​លើក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ វត្ថុតាង​ចាប់​យក រថយន្ត ០១​គ្រឿង ម៉ាក​Corola ពណ៌​ទឹកមាស គ្មាន​ស្លាក​លេខ។ ករណី​យក​រថយន្ត​គេ​ទៅ​បញ្ចាំ កើតឡើង​ចំនួន ០១​លើក​ ដកហូត​រថយន្ត ០១​គ្រឿង​ម៉ាក ឡិច​ស៊ី​ស​LX400 ពណ៌​ស ពាក់ស្លាក​លេខ​ភ្នំពេញ ២AX 5002។

ចំពោះ​ការងារ​ស្រាវជ្រាវ​ និង ​បង្ក្រាប​បទល្មើស​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ កើតឡើង ៥ លើក​/២ លើក ( កើន ៣ លើក )​និង​១៥០% បង្ក្រាប​បាន ៤​លើក ស្មើ​និង​៨០% ( បទមជ្ឈិម ៥​លើក)។

ការងារ​សហការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ សហការ​ឃាត់ខ្លួន​ជនសង្ស័យ​ជំរិត​ទារ​ប្រាក់ ១ លើក នៅ​សង្កាត់​ផ្សារ​ដើម​គរ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ប្រុស​៤​នាក់ ជនជាតិ​ចិន​។ ​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​ទទួល​ផល​ចោរកម្ម ១ ករណី សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​។ វត្ថុតាង​ដកហូត កុំព្យូទ័រ ១ គ្រឿង​(​របស់​ជនជាតិ​ជប៉ុន​)​។ សហការ​ឆែកឆេរ​ខុន​ដូរ ១ លើក រកឃើញ​និង​ដកហូត​រថយន្ត​០១​គ្រឿង​ម៉ាក​MERCEDE SBENZ S350​ ចង្កូត​ស្តាំ​ ពណ៌​ទឹកមាស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-5056៕ ស តារា


ចែករំលែក៖