ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនអនុប្រធានក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ របស់អតីតគណបក្សសង្គ្រោះជាតិ ក្រោយចូលរួមគំនិតក្បត់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តតាមដីកាឲ្យចូលខ្លួន ឈ្មោះ ហេង ចន្ទសុទ្ធី ភេទប្រុស អាយុ៥៧ ឆ្នាំ អតីតអនុប្រធានក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានរួមគំនិតក្បត់ជាតិ ។

កាលចាប់ខ្លួនលោកអតីតអនុប្រធានក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ១០កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងចុះអនុវត្តតាមដីការបស់តុលាការបង្គាប់ឲ្យចូលខ្លួន ឈ្មោះ ហេង ចន្ទសុទ្ធី ភេទប្រុស អាយុ៥៧ឆ្នាំ អតីតគណបក្សសង្គ្រោះជាតិ ដែលបានរួមគំនិតក្បត់ជាតិ ដោយរៀបចំគម្រោង រង់ចាំការចូលរួមសកម្មភាពជាមួយទណ្ឌិត សម រង្ស៊ី ក្នុងគោលបំណងលរំលំរាជរដ្ឋាភិបាល ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងដើម្បីបន្តនីតិវិធី៕ ស តារា


ចែករំលែក៖