ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាមអោយបាន

ចែករំលែក៖

ភ្នំពេញៈ  នៅព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពីវិធានការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងពេលប្រារព្ធពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកដល់អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមអោយបានហ្មត់ចត់នៅតាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ទៅ៤ថ្ងៃក្នុងឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃទី ១០,១១, ១២ វិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូក។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារហើយត្រូវទុកសំរាមក្នុងធុងសំរាម។ គឺយើងទាំងអស់គ្នាធ្វើជាម្ចាស់ប្រទេសដែលមានបរិស្ថានល្អ និង អនាម័យខ្ពស់ទាំងអស់គ្នា៕


ចែករំលែក៖