ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោៈ អាជ្ញាធរត្រូវទទួលខុសត្រូវអំពីសុខទុក្ខបងប្អូនកីឡាករអុំទូក

ចែករំលែក៖

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន បានថ្លែងថា សូមអាជ្ញាធរ និងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ទាំងអស់ទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកីឡាករអុំទូកក៏ដូចជាចំណុះទូកទាំងអស់ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ នៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះដែរ​ សូមជួយដាស់តឿនរំលឹកដល់បងប្អូនកីឡាករដែលមកចូលរួមប្រណាំងទូក ត្រូវពិនិត្យមើលចំណុះទឹកស្រែ និងរៀបចំទុកដាក់ស្រូវស្រែអោយបានល្អ មុនពេលចេញមកចូលរួមកំសាន្តសប្បាយនៅក្នុងពីធីបុណ្យអុំទូក ចៀសវាងពេលវិលត្រឡប់ទៅវិញផលស្រូវជួបនឹងបញ្ហាកង្វះទឹកជាដេីម៕


ចែករំលែក៖