ខេត្តរតនគិរី៖ បុរស់ម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូរេចង្កូតដួលធ្លាក់ចូលព្រៃប្រឡាយបណ្តាលឲ្យបាក់.កស្លាប់ភ្លាមៗ បន្ទាប់ពីមានរឿងអន់ចិត្តជាមួយនឹងប្រពន្ធ ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅចន្លោះម៉ោង២០ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលេីផ្លូវជាតិលេខ៧៨A ចន្លោះបង្គោលគីឡូម៉ែត្រ៥២៣-៥២៤ ស្ថិតភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯង ក្នូងស្ថានភាពស្រវឹងស្រាជោកជាំខ្លាំង ហើយក៏រេចង្កូតធ្លាក់ផ្លួវខ្ទាតចូលព្រៃ ប្រឡាយដួលសង្កត់ពីលេីខ្លួនបណ្តាលឱ្យបាក់កស្លាប់ហើយគ្មានអ្នកណាបានដឹងទេ លុះម៉ោង១៥.០០នាទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ទេីបក្រុមគ្រួសារមិនឃើញមកផ្ទះ ក៏បានដើររករួចរាយការណ៍ដល់កម្លាំងអាវុធហត្ថស្រុកកូនមុំ ជួយស្វែងរកទើបប្រទះឃើញស្លាប់ទៅហើយតែម្តង ។
ប្រភពបន្តថា សពជនរងគ្រោះ ឈ្មោះ ឈួន គុនណា (ហៅវ៉ា) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បោះដុំទឹកបរិសុទ្ធ រស់នៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ។
ប្រភពបន្តថា មូលហេតុ បុរសខាងលើអន់ចិត្តជាមួយនឹងប្រពន្ធ ហើយបានដេីរផឹកស្រាចំនួន៣កន្លែង ក៏ស្រវឹងជោកជាំរួចជិះម៉ូតូចេញពីផ្ទះកន្លែងផឹកចុងក្រោយ ឈ្មោះឌុល វេលាម៉ោង២០ ចម្ងាយប្រហែល២គីឡូម៉ែត្រ ពីកន្លែងប្រទះឃើញ (កន្លែងកេីតហេតុ) ម៉ូតូធ្លាក់ផ្លូវសង្កត់ពីលើគ្មានអ្នកណាដឹងឡើយ ។
កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកកូនមុំ សហការនឹងកម្លាំងនគរបាលអធិការដ្ឋានស្រុកកូនមុំចុះពិនិត្យធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត