ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានចូលគាស់ឃ្លាំងជួសជុលរថយន្តលួចសម្ភារះត្រូវបានប្រជាពលរដ្ឋឃេីញស្រែកថាចោរៗនិងឃាត់ជាប់ម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៤ននិង២០នាទី ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចឃ្លាំងជួសជុលរថយន្ត ស្ថិតក្នុង ក្រុម១ ផ្លូវបេតុង ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី១២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះម៉ឺន ចាន់ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ឈ្មោះសំ សំបូ ហៅរូ ភេទប្រុសអាយុ៣៤ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ( គេចខ្លួន)ម្ចាស់ម៉ូតូ។
ជនរងគ្រោះឈ្មោះព្រីង សុខខេង ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ត្រូវម្តាយមីងឈ្មោះសាន ជីមី ម្ចាស់ឃ្លាំង។ សម្ភារៈបាត់បង់៖ ម៉ូទ័រកាត់ដែកមួយ ម៉ូទ័រឆាបមួយ ប៉ុស្តិ៍ផ្សារ១ និងសម្ភារះមួយចំនួន។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុម្ចាស់ឃ្លាំងបានទៅលេងស្រុកនៅខេត្តកំពង់ចាមបន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកគាស់សោរឃ្លាំងចូលលួចសម្ភារះភ្លាមនោះស្រាប់តែប្រជាពលរដ្ឋឃេីញទាន់ក៏ស្រែកថាចោរៗទេីបបង្កការភ្ញាក់ផ្អេីលនាំគ្នាដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ សុខាសែនជ័យ