ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបុករថយន្ដ ខូចខាតទាំងសងខាង និងរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុករថយន្តបើកបរបត់ស្តាំ បណ្ដាលឲ្យរបួសធ្ងន់០១នាក់ ខូចខាត​ថយន្ត២គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២និង២៣នាទី(ជិតភ្លឺ) ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C.6955 របស់ក្រុមហ៊ុនហេង សុខឃឿន ដឹកអ្នកដំណើរ (បើកបរផ្លូវត្រង់ពីជើងទៅត្បង) ដោយឈ្មោះ អុិន សុីថា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់) ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខព្រះសីហនុ 3A.7034 ដឹកស្រូវ (បើកបរទិសដៅពីជើងទៅត្បូងហើយបត់ស្តាំ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តដឹកស្រូវ ស្លាកលេខព្រះសីហនុ 3A.7034 បើកបរបត់ស្តាំខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ករង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖