ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សវិកលចរិកដុតផ្ទះឆេះខ្ទេចត្រឹមមួយពព្រិចភ្នែក

ចែករំលែក៖

ខេត្តកំពង៉ធំ៖ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងធំ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យឆេះផ្ទះមួយខ្នងមានទំហំ៩ម៉ែត្រគុណនឹង១២ម៉ែត្រ ដំបូកប្រក់ក្បឿង ជញ្ជាំងក្ដារ រនាបក្ដារឆេះអស់ទាំងស្រុងអស់សម្ភារ គ្រែ ៣ ទូ៣ និងម៉ូតូម៉ាកC១០០កូរ៉េ ពណ៌ស្លាទុំ១គ្រឿង សម្ភារមួយចំនួនទៀត និងរាល់ឆេះផ្ទះអ្នកជិតខាងអស់ជញ្ជាំងមួយចំហៀតទៀត តែគ្មានអ្នករងគ្រោះ។

ម្ចាស់ផ្ទះឈ្មោះ ពង្ស ញ៉ាញ់ ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក និងឈ្មោះ សៅ ទិត្យ ភេទប្រុស អាយុ៧៧ឆ្នាំ នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ផ្ទះមានទំហំ៦ម៉ែត្រគុណនឹង១៤ម៉ែត្រ ដំបូលប្រកក្បឿងរនាបក្ដារជញ្ជាំងក្ដារខូតខាតអស់ជញ្ជាំងមួយចំហៀង ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុកូនម្ចាស់ផ្ទះ ឈ្មោះ ម៉ុង ញ៉ ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិថ្នល់ឃុំទ្រៀល ស្រុកតាំងគោក ជាជនវិកលចរិកជាអ្នកដុត ៕ ប៊ុនរិទ្ធី


ចែករំលែក៖