ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាលួចចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្សម្នាក់ស្លាប់ដោយធ្វើអត្តឃាតចងក ដឹងកើតហេតុវេលាម៉ោង 23:32នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិសែនអភិវឌ្ឍន៍មួយ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អីុ ធីម ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ នៅភូមិសែនអភិវឌ្ឍន៍មួយ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ ឈ្មោះយ៉េង ឡឹក ភេទស្រី អាយុ 35 ឆ្នាំ ជាប្រពន្ធរបស់សព បានរៀបរៀរាប់ឲ្យដឹងថា កន្លងមកប្តីគាត់ ឈ្មោះ អីុ ធីម ជាជនញៀនស្រាផឹក ស្រាជាប្រចាំ ឲ្យតែស្រវឹងតែងតែរករឿងប្រពន្ធនិងកូន ។ នៅថ្ងៃកើតហេតុ ខ្លួននឹងប្ដី បាននាំគ្នា ទៅមើលគេរាំ ធុងបាស់ នៅឯផ្ទះឈ្មោះ យុន សួរ នៅក្នុងភូមិជាមួយ ពេលនោះ ប្ដីរបស់ខ្លួន បានផឹកស្រាស្រវឹងជោកជាំ លុះ ដល់ម៉ោងប្រហែល 11:00 នាទី ខ្លួនបាននាំកូននិងប្ដី មកផ្ទះ ពេលដល់ផ្ទះ ប្ដីខ្លួនរករឿងវាយឈ្លោះ ជេររអ៊ូរដដែលៗ ខ្លួនក៏ដេកលក់មួយ ស្របក់ ប្រហែលកន្លះម៉ោង ងើបទៅបត់ជើងតូច ពេល ដើរលើផ្ទះ ក៏បានប៉ះប្ដីខ្លួន នៅនឹងសសរកណ្ដាលផ្ទះ ខ្លួនឆ្ងល់ក៏បានដាស់កូន ជួយពិនិត្យមើល ដោយយប់ងងឹត ប្រទះឃើញប្ដីខ្លួនបានចង ក នឹងកន្សែងពោះគោពណ៌ផ្កា ឈូក ភ្ជាប់នឹងឈន គ្មៀប សសរកណ្ដាលផ្ទះ ជើងដល់រនាបផ្ទះ ខ្លួនឃើញដូច្នេះក៏ បានស្រាយ ប្ដី ដាក់ផ្ទាល់នឹងរនាប ហើយបានចុះពីលើផ្ទះ ហៅអ្នកជិតខាងមកជួយពិនិត្យមើលពេលនោះបាន ឈ្មោះ សឿង សាំ ភេទស្រីអាយុ 35ឆ្នាំ ឈ្មោះ រ៉ាត រឹត ភេទប្រុសអាយុ៤០ឆ្នាំ និងឈ្មោះ សៀប សាយ ភេទស្រីអាយុ 33ឆ្នាំ ជាអ្នកជិតខាង បាននាំគ្នាជួយពិនិត្យ ធ្វើចលនា ឲ្យប្ដីខ្លួន តែមិនដឹងដាច់ ខ្យល់ពីពេលណានោះទេ ។

ក្រោយដឹងព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យ ទីកន្លែងកើតហេតុ នឹងសាកសព ការពិនិត្យ នៅលើ សព ជនរងគ្រោះ ឃើញមានស្នាម ជាំពណ៌ក្រម៉ៅ ខាងមុខបញ្ឆិតទៅក្រោយ មានទំហំ 3 cm នៅលើខោមានស្នាមទទឹកទឹកនោម ក្រៅពីនេះនៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ។

ក្រោយពិនិត្យ យើងបានធ្វើកំណត់ហេតុប្រគល់ សាក សពជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី ដោយសន្និដ្ឋានថា

សពជនរងគ្រោះ ឈ្មោះ អីុ ធីម បានស្លាប់ដោយសារធ្វើអត្តឃាតចងក ខ្លួនឯង ។

មូលហេតុ ស្រវឹងជោគជាំ បាត់បង់សតិ ៕ ប៊ុនរិទ្ធី


ចែករំលែក៖