ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ដ្រីយោធាម្នាក់ ធ្លាក់ខ្លួនឈឺមានប័ណ្ណក្រីក្រហើយ ទៅព្យាបាលនៅមន្ទីរពេទ្យធំនៅខេត្តបាត់ដំបង បែរជាពេទ្យទុកចោល ទើបក្រុមគ្រួសារដឹកយកទៅពេទ្យឯកជនវិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមគ្រួសារអតីតយុទ្ធជនពិការម្នាក់ បានរិះគន់មន្ទីរពេទ្យធំនៅខេត្តបាត់ដំបងលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងចាស់ដៃថា ហេតុអ្វីកាត់មានប័ណ្ណក្រីក្រសម្រាប់ព្យាបាលជម្ងឺដោយឥតគិតថ្លៃ ប៉ុន្ដែនៅពេលដែលឪពុករបស់គាត់ធ្លាក់ខ្លួនឈឺដោយជំងឺលេីសឈាមធ្ងន់ធ្ងរដែលត្រូវសង្រ្គោះបន្ទាន់ កូនចៅខំដឹកគាត់ទៅរកសេវ៉ានៅមន្ទីរពេទ្យធំ បែរជាក្រុមគ្រូពេទ្យទុកអ្នកជំងឺចោលយូរពេកហើយ រហូតដល់អ្នកជំងឺទ្រាំមិនបាន ក៏ឲ្យកូនចៅដឹកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនវិញ ទាំងការឈឺចាប់និងទឹកភ្នែកដង្ហោយរកសប្បុរសជនជួយ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យធំខេត្តបាត់ដំបង ដោយកូនប្រុសរបស់ខ្លួនបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនបានលើកឡើងថា” លោកប៉ារបស់ខ្ញុំ(ដិប វឌ្ឍន:) បានចូលពេទ្យដេីម្បីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងគឺពេទ្យធំ។ គាត់មានជំងឺលេីសឈាមធ្ងន់ធ្ងរដែលត្រូវសង្រ្គោះបន្ទាន់ តែមិននឹកស្មានសោះថាត្រូវរង់ចាំអស់រយ:ពេលយ៉ាងយូរហូតមិនអាចទ្រាំបាន ក៏សម្រេចចិត្តដឹកលោកប៉ាខ្ញុំយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន(យី គក់) ក្រុងបាត់ដំបងវិញ ទោះជាលោកប៉ាខ្ញុំជាអតីតយុទ្ធជនពិការមានប័ណ្ណក្រីក្រកម្រិតក្រ១និងប័ណ្ណ ប ស ស ក៏ដោយ” ។

ស្ថិតក្នុងស្ថានភាពបែបនេះសាមុីខ្លួនបាននិយាយទាំងសម្លេងខ្សឹកខ្សួលអួលដើមកទាំងទឹកភ្នែក ស្ដាប់មិនសូវច្បាស់ ក្នុងនៃឈឺចាប់ ទោះជាគាត់មានប័ណ្ណក្រីក្រក៏ដោយចុះក៏គាត់មិនអាចប្រើប្រាស់ប័ណ្ណនេះឲ្យមានតម្លាភាពដូចក្ដីប្រាថ្នាបានដែរ ដោយសារតែការឈឺចាប់នេះទើបក្រុមគ្រួសាររបស់លោកផ្ទាល់បានសម្រេចដឹកទៅកាន់មន្ទីរពេទ្យឯកជន ដើម្បីសង្គ្រោះវិញ ។

ជាមួយគ្នានេះបន្ទាប់ពីទទួលបានដំណឹងនេះនិងឃើញរូបភាពជាក់ស្ដែងក្រុមការងាររបស់លោកនៅក្នុងគ្រប់តេឡេក្រាម មួយចំនួន បាននាំគ្នារៃអង្គាសបានថវិកាមួយចំនួនផងដែរ សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារលោក ដឹប វឌ្ឍនៈ ដើម្បីយកទៅចាត់ចែងដោយស្រាយចាត់ចែងតាមការគួ នេះគឺជាសកម្មភាពជួយគ្នាទៅវិញទៅមកនៅគ្រាលំបាក ។

គួរបញ្ជាក់ផងដែរថា បញ្ហានេះមិនមែនជាលើកទី១ទេដែលប្រជាពលរដ្ឋមានបណ្ឌក្រី ក្រនិង បណ្ឌ ប សស ហើយ ពុំត្រូវបាន ក្រុមគ្រូពេទ្យមួយចំនួនខ្លះមិនបានយកចិត្តទុកដាក់ ចំពោះអ្នកជម្ងឺឡើយ ជាក់ស្តែងដូចជា ករណី លោក ដឹប វឌ្ឍនៈ អញ្ចឹងមានប័ណ្ណក្រីក្រនិង ប័ណ្ណ ប ស ស ហើយ ទុកគាត់ចោលមិនអើរពើ រហូតដល់ក្រុមគ្រួសារកូនចៅភ័យ ខ្លាចមានបញ្ហា ក៏សម្រេចបញ្ជូនទៅមន្ទីរពេទ្យឯកជនវិញ រហូតដល់សសេរសារបង្ហោះនៅលើបណ្តាញសង្គម ហាក់សម្តែងក្តី មិនសប្បាយចិត្តចំពោះ ក្រុមគ្រួសារពេទ្យទាំងនោះផងដែរ ៕ សតារា


ចែករំលែក៖