ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងធ្វើដំណើពេញទំហឹងបណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្តអូសម៉ូតូជាង១០០ម៉ែត្រ ម្ចាស់ម៉ូតូរងរបួសធ្ងន់ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២០០៤ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស មិនមានស្លាកលេខ បើកបរ ដោយបុរសពីរនាក់ ម្នាក់ជាតៃកុងឡាន ចំណែលម្នាក់ទៀត ជាព្រូឡាន ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច លុេះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿង ម៉ាក សង់ ឌ្រីម សេ ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1L-4067 បើកបរដោយបុរសម្នាក់ឯង ចេញពីផ្លូវលំក្នុងទិសដៅពីត្បួងទៅជើងយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរពេញទំហឹង ផ្នែកខាងស្ដាំពីចំហៀងរថយន្តបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូសជាង១០០ម៉ែត្រ ចំណែកជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យខ្ញុំភ្លាមៗ រថយន្តបង្កព្យាយាមបើករត់គេច តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់រថយន្តបានតែម្ចាស់គេចខ្លួនបាត់ស្រមោល នៅតែព្រូឡាននៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឲ្យតំណាងភាគីទាំងសងខាងធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ចាន់លីហ្សា


ចែករំលែក៖