ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​ជួញដូរគ្រឿងញៀន​នៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនម្នាក់ពាក់ព័ន្ធជួញដូរសារធាតុញៀន នៅចំណុច ផ្ផ្លូវ ១៣៤ ភូមិ ០៥ សង្កាត់មិត្ត ភាពខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង័្សយឈ្មោះ ឡេង សុភក្ត្រ័ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិបូរីចំការស្វាយ ផ្លូវ មិនចាំ លេខសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានដកហូតវត្ថុតាង មាន ម៉ូតូ១គ្រឿង ម៉ាក់ ឌុក ពណ៏ ខ្មៅស្លាក លេខ1GR. ៦៦៤២, ទូរសព្ទ័ដៃ ២ គ្រឿង ម៉ាក់ Vivo លេខ ០៩៧៥៨៥៩១១ និងម៉ាក អំប៉ូល លេខ ០១១៣៩២០២១, ម្សៅក្រាម ពណ៌សថ្លាចំនួន ២កញ្ចប់ធំ, កាបូបចំនួន១ ពណ៍សូកូឡា, ប្រាក់រៀលចំនួន១០ម៉ឺន ប្រាំពាន់ រៀល និងថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន ។

ក្រោយពីឃាត់ខ្លួនជនសង្សយ័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនក្នុងទឹកនោម ហើយឃាត់ខ្លួន នៅអធិការដ្ធាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕


ចែករំលែក៖